ផែនការរបស់អង្គការ NASA សម្រាប់បេសកកម្មទៅឋានព្រះច័ន្ទនៅឆ្នាំនេះ កំពុងតែស្ថិតក្នុងដំណើរការ បន្ទាប់ពីវាបាននិយាយថា យានអវកាសដែលផលិតដោយក្រុមហ៊ុន Boeing Co. បានឆ្លងកាត់ការសាកល្បងម៉ាស៊ីនដ៏សំខាន់មួយយ៉ាងជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍។
ការធ្វើតេស្តសាកល្បងលើដីរយៈពេល ៨ នាទី នៃម៉ាស៊ីនយានអវកាស Space Launch System នៅឯស្ថានីយ៍រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ National Aeronautics and Space Administration ក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក បានទទួលជោគជ័យ បន្ទាប់ពីវាបរាជ័យកាលពីខែមករាកន្លងទៅ។
គួរឲ្យដឹងថា ម៉ាស៊ីនទាំង ៤ គ្រឿង ដែលបានប្រើពីមុន នៅក្នុងកម្មវិធីយានអវកាស បានដំណើរការសម្រាប់ការគ្រោងទុករយៈពេល ៨ នាទី ក្នុងកំឡុងពេលសាកល្បងចុងក្រោយ ចំនួន ២ ដង ដោយសារតែ NASA បាននិយាយថា ខ្លួនត្រូវការទិន្នន័យគ្រប់គ្រាន់សម្រាប់ការបង្ហោះយានអវកាសផ្ទាល់។
អង្គការ NASA មានបំណងប្រើប្រាស់យានអវកាសរបស់ Boeing សម្រាប់បេសកកម្មព្រះចន្ទដំបូងរបស់ខ្លួន ដែលត្រូវបានគេហៅថា “Artemis 1”។ វានឹងហោះជុំវិញព្រះច័ន្ទ មុនពេលវិលត្រឡប់មកផែនដីវិញ៕