ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមមន្ត្រីឧស្សាហកម្មប្រទេសឥណ្ឌាបានប្រាប់ឲ្យដឹងថា តម្លៃប្រេងដូងនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជាង ៦ ភាគរយ សូម្បីតែបន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយពន្ធនាំចូល ខណៈដែលតម្លៃរបស់វានៅក្រៅប្រទេសបានកើនឡើង ដោយរំពឹងថានឹងមានតម្រូវការខ្លាំងពីអ្នកទិញធំបំផុតរបស់ពិភពលោកនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្ពោធកំពង់ផែ Patimban នៅខេត្ត West Java កាលពីថ្ងៃអាទិត្យដោយនិយាយថា ច្រកទ្វារថ្មីនេះនឹងមានតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហាដោយសារជំងឺរាតត្បាតកូវីដ១៩។
[ទីផ្សារបរទេស] Sberbank និងធនាគាររុស្ស៊ីពីរផ្សេងទៀត ត្រូវបានសហភាពអឺរ៉ុបសម្រចចិត្តដកចេញពី SWIFT ជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Reuters ។ គណៈកម្មការសហភាពអឺរ៉ុបបានស្នើកាលពីថ្ងៃពុធដើម្បីដកធនាគារធំបំផុតរបស់រុស្ស៊ី Sberbank និងធនាគារពីរផ្សេងទៀតចេញពីប្រព័ន្ធប្រតិបត្តិការ និងផ្ញើសារ…
ក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ បានពង្រឹងការផ្លាស់ប្តូរទៅពឹងផ្អែកលើសេវាកម្មដែលមាននៅក្នុង Cloud សម្រាប់ការងារ, ការកម្សាន្ត និង ទំនាក់ទំនងសង្គម។