Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Nothing Phone (2a) ប្រកាសចេញជាមួយតម្លៃជាង ៣០០ដុល្លារ
    បច្ចេកវិទ្យា

    Nothing Phone (2a) ប្រកាសចេញជាមួយតម្លៃជាង ៣០០ដុល្លារ

    March 6, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ស្មាតហ្វូន Nothing Phone (2a) បានប្រកាសចេញជាផ្លូវការ ដោយវាបានពាំនាំនូវចំណុចពិសេសភាគច្រើនរបស់ Nothing Phone (2) ក្នុងតម្លៃដែលធូរថ្លៃជាង។

    ពាណិជ្ជកម្ម

    មុននិយាយពីលក្ខណៈសម្បត្តិខាងក្នុង ងាកមកមើលរចនាបថស្មាតហ្វូននេះជាមុន ដោយវាមានប្រើប្រាស់ការរចនាបែបមើលធ្លុះដល់គ្រឿងក្នុងដូចដែល Nothing បានប្រើជាអត្តសញ្ញាណតាំងពីឆ្នាំ២០២០មក។ ចំណុចទាក់ទាញគឺផ្នែកកាមេរ៉ាខាងក្រោយ ដែលមើលទៅប្រៀបដូចជាភ្នែកយ៉ាងអ៊ីចឹង។

    Nothing Phone (2a) មានប្រើប្រាស់ឈីប Dimensity 7200 Pro ដែលសហការបង្កើតឡើងជាមួយ MediaTek ដោយវាជាឈីបទំហំ 4nm និងមានកម្លាំងរត់ដល់ 2.8GHz ឯណោះ។

    នៅផ្នែកខាងមុខមានអេក្រង់ ៦,៧៨អ៊ីញ ជាប្រភេទ 10-bit AMOLED អាចបង្ហាញរូបកម្រិត 1084x2412px អាចបាញ់ពន្លឺបាន 1300nits និងមាន Refresh Rate ចាប់ពី 30 ទៅ 120Hz។ ស្មាតហ្វូននេះប្រើប្រព័ន្ធប្រតិបត្តិការ Android 14 និងផ្ដល់ការអាប់ដេតបាន ៣ជំនាន់ ក៏ដូចជាអាប់ដេតសុវត្ថិភាពបាន ៤ឆ្នាំ។

    កាមេរ៉ាបំពាក់លើស្មាតហ្វូននេះមានសរុប ៣គ្រាប់ ដោយនៅផ្នែកខាងក្រោយជាកាមេរ៉ាភ្លោះទំហំ 50MP ដូចគ្នា និងខាងមុខមានកាមេរ៉ា Selfie ទំហំ 32MP ដូចនៅលើ Nothing Phone (2) ដែរ។

    Nothing Phone (2a) មានបំពាក់ថ្មទំហំដល់ 5000mAh អាចសាកល្បឿន 45W ដែលសាក ៥០% ក្នុងពេល ២៣នាទី និងសាក ១០០% ក្នុងពេល ៥៩នាទី។ Nothing និយាយថា ថ្មរបស់វាអាចនៅមានសុខភាព ៩០% ក្រោយសាក ១០០០ដង ឬក្រោយឆ្លងកាត់ការប្រើជាប្រចាំរយៈពេល ៣ឆ្នាំ។

    Nothing Phone (2a) មានពីរជម្រើស 8GB RAM /128GB ROM ដែលមានតម្លៃប្រមាណ ៣៥៦ដុល្លារ នៅអឺរ៉ុប និងមួយទៀតគឺ 12GB RAM / 256GB ROM ដែលមានតម្លៃប្រមាណ ៤១១ដុល្លារ លើទីផ្សារអឺរ៉ុប៕

    Share. Facebook Telegram WhatsApp
    Previous ArticleHuawei ឡើងកូដ ខណៈ Apple ដាំក្បាលចុះនៅចិន
    Next Article Google Pixel កើនឡើងចំណែកទីផ្សារជាង ៥០០% លើទឹកដីជប៉ុន

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.