បើតាមតួលេខរបស់ស្ថាប័ន IDC បានបង្ហាញថា ក្រុមហ៊ុន Google កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងលើទីផ្សារជប៉ុនជាមួយស្មាតហ្វូន Pixel របស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនតែមួយគត់ដែលកើនឡើងចំណែកទីផ្សារនៅឆ្នាំ២០២៣។
ជាក់ស្ដែងចំណែកទីផ្សាររបស់ Google នៅជប៉ុន មានចំនួន ១០,៧% នៅឆ្នាំ២០២៣ កើនឡើង ពី ១,៥% កាលពីឆ្នាំ២០២២ ដែលនេះគឺជាការកើនឡើងរហូតដល់ ៥២៧% ឯណោះ។
ជាមួយចំណែកទីផ្សារ ១០,៩% បានធ្វើឲ្យ Google អាចឡើងឈរលើតំណែងលេខបី តាមពីក្រោយក្រុមហ៊ុន Sharp ដែលកាន់កាប់ ១០,៩% និងតាមពីក្រោយដោយ Apple នៅតំណែងលេខមួយ ជាមួយចំណែកទៅផ្សារ ៥១,៩%៕