យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មី Galaxy S25 Series របស់ពួកគេនៅក្នុងសប្ដាហ៍ដំបូង ក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះការប្រកាសចេញនូវស្មាតហ្វូន Galaxy S25 Series មុខពេលកំណត់នេះ គឺ Samsung ចង់បញ្ចេញស្មាតហ្វូនធំៗរបស់ខ្លួននៅដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងនោះពួកគេបានបង្ហាញថា Samsung Galaxy S25 Ultra នឹងទទួលបាននូវបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលទំហំ 200MP, លេន Ultra-Wide ទំហំ 50MP, លេន Telephoto ចំនួន២ ទំហំ 10MP 3x និង 50MP 5x ខណៈកាម៉រ៉ាខាងមុខមានទំហំ 12MP។ ចំណែកថាមពលថ្មវិញ អាចនឹងទទួលបានថ្មទំហំ 5000mAh គាំទ្រការសាក 45W ជាមួយការរចនាគែមខ្លីជាងមុន ធំទូលាយជាងមុន ហើយទម្ងន់ក៏អាចស្រាលជាងមុខផងដែរត្រឹមតែ ២១៩ក្រាមប៉ុណ្ណោះ ស្រាលជាង S24 Ultra ចំនួន ១៣ក្រាម។

