Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»GAC ចេញឡាន MPV ថ្មី សាកតែ ៨នាទី ប៉ុណ្ណោះ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ
    ព័ត៌មានថ្មីៗ

    GAC ចេញឡាន MPV ថ្មី សាកតែ ៨នាទី ប៉ុណ្ណោះ ឯតម្លៃខ្ទង់ ៤មុឺនដុល្លារ

    November 13, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសចេញចេញលក់ជាផ្លូវការនូវរថយន្ត MPV GAC Trumpchi E9 ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ៤៤ ៦៥០ ដុល្លារ ដល់ ៥៤ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម

    GAC Trumpchi E9 ស៊េរីថ្មីចុងក្រោយ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៩ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៦គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងគាំទ្រដោយការសាកថ្មល្បឿន 4C ដោយសាកត្រឹមតែ ៨នាទី ប៉ុណ្ណោះ គឺអាចទទួលថាមពល ៨០ភាគរយ និងមានភ្ជាប់មកជាមួយប្រអប់លេខ DHT ចំនួន ២វគ្គ។

    រថយន្តប្រភេទ MPV នេះ មានប្រវែងតួខ្លួនសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កម្ពស់ ១ ៨២៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានការរចនាជាមួយប៉ាណាមុខទំហំធំ Sky Shock Wing 2.0 grille អបជាមួយរួម​ជាមួយ​ចង្កោម​ភ្លើងធំ​ដូច​​លេខ 7 ប្រភេទ LED ព្រមទំាងប្រើប្រាស់នៅថាសកង់ស្ព័រ និងទ្វាររូត ។

    ចំពោះនៅផ្នែកខាងក្នុងភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ និង ១២,៣ អ៊ីញ ក៏ដូចជាកៅអីចុចចំនួន ១៦ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធ ADAS ជាច្រើនទៀតផងដែរ៕

    ប្រភពៈ CarNewsChina

    GAC GAC Trumpchi E9
    Share. Facebook Telegram WhatsApp
    Previous Articleលេចឮថា! ស្មាតហ្វូនសេរ៊ីថ្មី iQOO Neo 10 Series នឹងប្រកាសចេញលក់នៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន
    Next Article លេចឭថា! Samsung Galaxy S25 Series នឹងប្រកាសចេញនៅក្នុងសប្ដាហ៍ដំបូង ក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.