យ៉ាងមិចយ៉ាងម៉ាហើយទេលោកពូ Elon Musk អីលូវនេះ Tesla នៅចិនលក់បាន ២៨,៧៣១ គ្រឿងនៅប្រទេសចិនក្នុងខែមេសា ដែលធ្លាក់ចុះ ៨.៦% បើប្រៀបធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ៦២.១% បើប្រៀបនឹងខែមិនាដែលលក់បាន ៧៨,៨២៨ គ្រឿង។ រថយន្តដែលលក់បានច្រើនបំផុតរបស់ Tesla គឺ Model Y ក៏ធ្លាក់ចុះ ២៤%…
ថ្មីៗពី សេដ្ឋកិច្ច
ទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា ដែលធ្លាប់មានភ្ញៀវទេសចរច្រើនណែបតាន់តាប់នោះ ឥឡូវនេះបានប្រែក្លាយជាទីក្រុងខ្មោចដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩ ខណៈដែលវាទទួលបានភ្ញៀវត្រឹមតែ ២៦ ០០០ នាក់ប៉ុណ្ណោះ កាលពីខែមករា ដែលជាការធ្លាក់ចុះ ៩៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ទើបតែបានបញ្ជូនសារជាផ្លូវការទៅស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ក្នុងសេចក្តីប្រកាសផ្អាកការនាំចូលជ្រូករស់សំរាប់សម្លាប់សត្វពីប្រទេសថៃ ចូលប្រទេសវៀតណាម។ ជាក់ស្តែងអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បានឱ្យដឹងនៅថ្ងៃទី ១៩ ឧសភាថា៖…
ក្រុមហ៊ុន Toyota Motor នឹងធ្វើការវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន Isuzu Motors ខណៈក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុននេះ ព្យាយាមបង្កើនការជំរុញរបស់ខ្លួនទៅក្នុងបច្ចេកវិទ្យា ដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងយានយន្តអគ្គិសនី។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមអ្នកឃ្លាំមើលអ៊ិនធឺរណែតរបស់ប្រទេសចិន បានបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៊ី Didi លុបកម្មវិធីរបស់ខ្លួនចេញពី App Store បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ការប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់វា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ។