Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វៀតណាម បញ្ជាឲ្យផ្សារទំនើបទាំងអស់នៅហូជីមិញ បិទទ្វារនៅម៉ោង ៥ ល្ងាច
    ព័ត៌មានថ្មីៗ

    វៀតណាម បញ្ជាឲ្យផ្សារទំនើបទាំងអស់នៅហូជីមិញ បិទទ្វារនៅម៉ោង ៥ ល្ងាច

    July 27, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្សារទំនើបទាំងអស់នៅក្នុងទីក្រុងហូជីមិញ នឹងត្រូវបិទទ្វារនៅម៉ោង ៥ ល្ងាច ចាប់ផ្តើមពីថ្ងៃច័ន្ទនេះតទៅ ដើម្បីអនុវត្តតាមការផ្អាកសកម្មភាពពេលយប់នៅទីក្រុង ចំពេលមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងតែផ្ទុះឡើងខ្លាំង។

    ពាណិជ្ជកម្ម

    បណ្តាញក្រុមហ៊ុនផ្សារទំនើបលក់រាយដូចជា VinMart និង CoopMart នឹងដំណើរការចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច ជំនួសឲ្យម៉ោង ១០ យប់វិញ។ ដោយឡែក ផ្សារទំនើប Big C នឹងបើកដំណើរការនៅម៉ោង ៥កន្លះព្រឹក ហើយបិទនៅម៉ោង ៥ ល្ងាច។

    គួរឲ្យដឹងដែរថា ផ្សារទំនើបភាគច្រើននៅក្នុងទីក្រុង បានបន្ថែមទំនិញរបស់ខ្លួនទ្វេដង ឬបីដង នៃការផ្គត់ផ្គង់ធម្មតារបស់ពួកគេដើម្បីបំពេញតម្រូវការ។ ពួកគេក៏មានបុគ្គលិកដឹកទំនិញត្រៀមខ្លួនរួចជាស្រេចដែរ ក្នុងករណីដែលកម្មវិធីដឹកជញ្ជូនត្រូវហាមឃាត់។

    មិនតែប៉ុណ្ណោះ ទីក្រុងហូជីមិញក៏បានហាមឃាត់ប្រជាជនមិនឲ្យចាកចេញពីផ្ទះរបស់ពួកគេដែរ បន្ទាប់ពីម៉ោង ៦ ល្ងាច ចាប់ពីថ្ងៃច័ន្ទនេះតទៅ លើកលែងតែមានការអាសន្ន។ វាគឺជាការខិតខំចុងក្រោយដើម្បីទប់ស្កាត់ការរីករាលដាលនៃរលកទី ៤ នៃជំងឺកូវីដ១៩ ដែលក្នុងនោះមានករណីជាង ៦២ ១០០ ត្រូវបានរកឃើញនៅក្នុងទីក្រុងហូជីមិញ ក្នុងចំណោម ៩៧ ៤០០ ករណីនៅទូទាំងប្រទេស៕

    Share. Facebook Telegram WhatsApp
    Previous Articleការលក់ឡានរបស់ Tesla ឡើងខ្លាំងដល់ ១២ពាន់លានដុល្លារ ជាកំណត់ត្រាថ្មី
    Next Article ប្រាក់ចំណេញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កើនឡើងខ្លាំង ខណៈការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.