ក្រុមហ៊ុនប្រេងដែលកាន់កាប់ដោយរដ្ឋរបស់ប្រទេសថៃ PTT គ្រោងនឹងពង្រីកខ្លួនន្ថែមទៀតទៅក្នុងផ្នែកឱសថ ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ ៤៧៥លានដុល្លារ ជាមួយក្រុមហ៊ុនផលិតថ្នាំ Alvogen ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Lotus Pharmaceutical របស់តៃវ៉ាន់។
ក្រុមហ៊ុន PTT និង Aztiq បានយល់ព្រមលើការទិញយកក្រុមហ៊ុន Alvogen Emerging Markets Holdings Ltd ដែលកាន់កាប់ភាគហ៊ុន ៥៧,៤៨ ភាគរយនៅក្នុង Lotus Pharmaceutical។
ក្រុមហ៊ុន PTT បាននិយាយថា ខ្លួននឹងមានការកាន់កាប់ភាគហ៊ុនដោយប្រយោល ៣៧ ភាគរយនៅក្នុងក្រុមហ៊ុន Lotus Pharmaceutical ដែលផលិតថ្នាំដើម្បីព្យាបាលជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺផ្លូវចិត្ត នៅពេលដែលកិច្ចព្រមព្រៀងបិទនៅត្រីមាសទី១ នៃឆ្នាំ ២០២២ និង ៦០ ភាគរយនៃ Adalvo។
គួររំលឹកឲ្យដឹងដែរថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន PTT បានទិញយកភាគហ៊ុនពីក្រុមហ៊ុន Lotus Pharmaceutical ចំនួន ៦,៦ ភាគរយ ក្នុងតម្លៃ ៥០ លានដុល្លារ៕