Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Xiaomi នឹង​បើក​រោងចក្រ​ផលិត​ឡាន ដែលអាចផលិតបាន ៣សែនគ្រឿងក្នុងមួយឆ្នាំ
    ព័ត៌មានថ្មីៗ

    Xiaomi នឹង​បើក​រោងចក្រ​ផលិត​ឡាន ដែលអាចផលិតបាន ៣សែនគ្រឿងក្នុងមួយឆ្នាំ

    November 27, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិន Xiaomi នឹងសាងសង់រោងចក្រមួយកន្លែង ដែលអាចផលិតរថយន្តបាន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅទីក្រុងប៉េកាំង សម្រាប់ផ្នែករថយន្តអគ្គិសនីរបស់ខ្លួន។

    ពាណិជ្ជកម្ម

    រោងចក្រខាងលើនោះនឹងសាងសង់ជាពីរដំណាក់កាល ហើយ Xiaomi ក៏នឹងសាងសង់ទីស្នាក់ការកណ្តាល ការិយាល័យលក់ និងការិយាល័យស្រាវជ្រាវ របស់អង្គភាពរថយន្តខ្លួននៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាប៉េកាំង (Beijing Economic and Technological Development Zone) ផងដែរ។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា រោងចក្ររបស់ក្រុមហ៊ុន Xiaomi នោះ ត្រូវគេរំពឹងថានឹងឈានដល់ការផលិតទ្រង់ទ្រាយធំ នៅឆ្នាំ ២០២៤ ដែលជាគោលដៅប្រកាសដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun កាលពីខែតុលា។

    គួររំលឹកឲ្យដឹងថា នៅក្នុងខែមីនា ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួននឹងប្តេជ្ញាវិនិយោគ ១០ ពាន់លានដុល្លារអាមេរិក នៅក្នុងផ្នែករថយន្តអគ្គិសនីថ្មីមួយ ក្នុងរយៈពេល ១០ ឆ្នាំ។ ក្រោយមក ក្រុមហ៊ុននេះក៏បានបញ្ចប់ការចុះបញ្ជីអាជីវកម្មនៃអង្គភាពរថយន្តអគ្គសិនីរបស់ខ្លួន នៅចុងខែសីហាតែម្តង៕

    Xiaomi
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនប្រេងថៃ PTT ពង្រីកអាជីវកម្មឱសថ ជាមួយនឹងកិច្ចព្រមព្រៀង ចំនួន ៤៧៥ លានដុល្លារ
    Next Article Black Friday ប៉ុណ្ណាណី តែនៅតួកគី បែរឡើងថ្លៃ iPhone ទៅវិញ!

    Related Posts

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    អាមេរិក បង្ហាញការវិនិយោគថ្មីចំនួន ២ ពាន់លានដុល្លាររបស់ខ្លួន ត្រៀមបង្កើតម៉ាសុីនថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber!

    January 5, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.