កាលពីពេលថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ២០២៥ ក្រុមហ៊ុន Lenovo បានដាក់បង្ហាញចេញនូវ Concept Laptop ថ្មីមួយ ដែលជាប្រភេទ Laptop ដែលអាចបត់អេក្រង់បានមានឈ្មោះថា Lenovo Codename Flip ។
សម្រាប់លក្ខណៈពិសេសរបស់ Concept Laptop ថ្មីនេះគឺមានអេក្រង់ធំដល់ទៅ ១៨,១អ៊ីញ និងអាចប្រើប្រាស់បានដល់ទៅចំនួន ៥របៀប មានដូចជា Clamshell Mode, Tablet Mode, Dual-Screen Mode, Tent Mode និង Stand Mode ។
គួរបញ្ជាក់ផងដែរថា កុំព្យូទ័រនេះគឺប្រើប្រាស់នូវអេក្រង់ OLED ដំណើរការដោយ Intel Core Ultra 7 មាន RAM LPDDR5X ដល់ 32GB និង SSD ប្រភេទ PCIe គាំទ្ររន្ធ Thunderbolt 4 និងមុខងារ Smart Forcepad។
ខណៈ បច្ចុប្បន្ននេះ គ្រាន់តែជាគំរូប៉ុណ្ណោះ ហើយក្រុមហ៊ុន Lenovo ផ្ទាល់ក៏មិនទាន់ប្រកាសអំពីតម្លៃ និងកាលបរិច្ឆេទចេញលក់នៅឡើយផងដែរ៕