យ៉ាងមិចយ៉ាងម៉ាហើយទេលោកពូ Elon Musk អីលូវនេះ Tesla នៅចិនលក់បាន ២៨,៧៣១ គ្រឿងនៅប្រទេសចិនក្នុងខែមេសា ដែលធ្លាក់ចុះ ៨.៦% បើប្រៀបធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ៦២.១% បើប្រៀបនឹងខែមិនាដែលលក់បាន ៧៨,៨២៨ គ្រឿង។ រថយន្តដែលលក់បានច្រើនបំផុតរបស់ Tesla គឺ Model Y ក៏ធ្លាក់ចុះ ២៤% ទៅ ១៩,៩៨៤ គ្រឿង បើប្រៀបនឹងក្នុងខែមេសាឆ្នាំមុនគឺ ២៦,៣៥៦ គ្រឿង។
សរុបរថយន្តអគ្គិសនី ៥៥៩,០០០ គ្រឿង ត្រូវបានលក់នៅប្រទេសចិនក្នុងខែមេសា កើនឡើង ៣៨% បើប្រៀបនឹងខែមេសាឆ្នាំមុនគឺ ៤០៥,០០០ គ្រឿងក្នុង ការនាំចេញរថយន្ត Tesla ពីប្រទេសចិនបានឈានដល់ ២៩,៧២៨ គ្រឿងក្នុងខែមេសា បន្ថយ ៣% បើប្រៀបនឹងឆ្នាំមុនមានចំនួន ៣០,៧៤៦ គ្រឿង ភាគរយទីផ្សាររថយន្តអគ្គិសនីទាំងមូលរបស់ Tesla នៅប្រទេសចិនគឺ 5.1% ក្នុងខែមេសា ដែលធ្លាក់ចុះពី 11.5% បើប្រៀបនឹងខែមិនា។ សរុបមក Tesla China លក់បាន ៥៨,៤៥៩ គ្រឿងក្នុងខែមេសា (រួមទាំងលក់ក្នុងប្រទេស និងនាំចេញ) ដែលធ្លាក់ចុះ ៦% បើប្រៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ២៦% បើប្រៀបនឹងខែមិនា។ ដោយសារលក្ខណៈឡើងចុះនៃការលក់ក្នុងប្រទេសចិនពាក់ព័ន្ធនឹងការនាំចេញ តែងតែផ្លាស់ប្តូរតាមរយៈពេល ដូច្នេះការពិនិត្យលើទិន្នន័យត្រីមាស ឬទិន្នន័យសរុបឆ្នាំ គឺសមរម្យជាង។ នៅចន្លោះខែមករាដល់មេសា ឆ្នាំ ២០២៥ Tesla លក់បាន ១៦៣,៣៣៨ គ្រឿងក្នុងប្រទេសចិន បន្ថយ ០.៣% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
Tesla China នាំចេញបាន ៦៧,៨៧៥ គ្រឿង ដែលធ្លាក់ចុះ ៤៣% ពី ១១៩,២០២ គ្រឿងក្នុងចន្លោះខែមករាដល់មេសា ឆ្នាំ ២០២៤។
សរុប Tesla នៅចិនលក់បាន ២៣១,២១៣ គ្រឿង បន្ថយ ១៨% ពី ២៨៣,០៤៣ គ្រឿងក្នុងរយៈពេលដូចគ្នាឆ្នាំមុន។
មូលហេតុនៃការធ្លាក់ចុះនៅអឺរ៉ុប និងតំបន់ផ្សេងៗ ការលក់រថយន្ត Tesla ធ្លាក់ចុះដោយសារទស្សនៈអវិជ្ជមានចំពោះ CEO Elon Musk ប៉ុន្តែនៅប្រទេសចិន Musk មិនជាបញ្ហាទេ មូលហេតុគឺ ការប្រកួតប្រជែងខ្លាំងពេកដោយ Model 3 មានបញ្ហារយៈពេលជាច្រើនឆ្នាំ ហើយការធ្វើថ្មីក៏មិនបានជួយកែស្ថានភាពឡើយវិញដែរ ដោយអីលូវនេះក៏មានរថយន្ត Sedan ចិនជាច្រើនបានចូលមកបញ្ច្រាសទីផ្សារដូចជា:BYD Seal, Zeekr 007, Nio ET5, Xpeng P7, Xiaomi SU7 និងរថយន្តជាច្រើនទៀត។
នេះធ្វើឲ្យការលក់របស់ Tesla នៅចិនពឹងផ្អែកយ៉ាងខ្លាំងលើ Model Y មួយគត់ នៅឆ្នាំ 2024 Tesla លក់បាន ៤៨០,៣០៩ គ្រឿង និង Model Y ប្រើប្រាស់ចំនួន ៧៣% នៃការលក់ទាំងមូល។ ប៉ុន្តែឥឡូវនេះ ពាក់កណ្តាលនៃភាពពេញនិយមកំពុងធ្លាក់ចុះ បើទោះបី Model Y បានផ្លាស់ប្តូររូបរាងថ្មីក៏ដោយ ហើយអីលូវនេះវាក៏មានគូរប្រគួតប្រជែងជាច្រើនដែរដូចជា:Xpeng G6, Onvo L60, Li Auto L6, BYD Sealion 7, Zeekr 7X ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងប្រើយុទ្ធសាស្រ្តច្រើនដើម្បីយកឈ្នះលើ Tesla ដែលមានដូចជាការធ្វើទីផ្សារខ្លាំងៗនោះគឺការ បញ្ចុះតម្លៃខ្លាំង (ដើម្បីរស់នៅក្នុងទីផ្សារមានការប្រកួតខ្លាំង), បង្កើតម៉ូដែលថ្មីក្នុងរយៈពេលត្រឹម ២-៣ ឆ្នាំ, ផ្តល់បច្ចេកវិជ្ជាទំនើប (800V, ARGE, ADAS, ការតភ្ជាប់), មានការគាំទ្រផលិតផលក្នុងស្រុកពីអ្នកប្រើវ័យក្មេង ចំណែកឯ Tesla វិញ នៅតែប្រើការ
សាកភ្លើង 400V នៅលើ Model Y និង Model 3ការខ្វះម៉ូដែលថ្មី កំពុងធ្វើឲ្យ Tesla រងគ្រោះនៅទីផ្សារចិន។