យោងតាមរបាយការណ៍ថ្មីមួយដែលបានផ្សាយចេញដោយសារព័ត៌មាន The Wall Street Journal បានឲដឹងថា ក្នុងពេលនេះ ក្រុមហ៊ុន Apple កំពុងនឹងពិចារណាលើការបង្កើនតម្លៃលក់សម្រាប់ iPhone ត្រកូល 17 របស់ខ្លួន ដែលនឹងចេញលក់នៅក្នុងខែកញ្ញាខាងមុខនេះ។
ក្នុងនោះ ទោះបីជាការសម្រេចចិត្តនេះមិនទាន់មានភាពច្បាស់លាស់ ១០០ភាគរយ ក៏ដោយ ក៏មានព័ត៌មានមួយចំនួនបានអះអាងផងដែរថា គោលបំណងរបស់ Apple ក្នុងការបង្កើនតម្លៃលក់នេះគឺដោយសារតែការរចនាថ្មី និងការបន្ថែមនូវមុខងារថ្មីៗ ពោលគឺមិនមែនដោយសារពន្ធលើទំនិញចិននោះទេ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ នេះ Apple នឹងមិនបញ្ចេញនូវ iPhone 17 Plus របស់ខ្លួនឡើយ តែនឹងបញ្ចេញនូវ iPhone 17 Air ជំនួសវិញ ដែលជាស្មាតហ្វូនមួយដែលមានការរចនាស្តើង និងស្រាល ដែលមិនធ្លាប់បានផលិត។ លើសពីនេះទៅទៀត ម៉ូឌែល iPhone 17 Pro ក៏ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយនឹងការរចនាផ្នែកកាមេរ៉ាថ្មី ការប្រើស៊ុមអាលុយមីញ៉ូមថ្មី និងមានសមត្ថភាពផ្ទេរថ្មឥតខ្សែទៅកាន់ឧបករណ៍ផ្សេងៗបានផងដែរ។
ចំពោះចំណុចមួយផ្សេងទៀតដែលអាចឲ Apple ពិចារណាបង្កើនតម្លៃលក់សម្រាប់ iPhone ត្រកូល 17 របស់ខ្លួននេះ គឺដោយសារតែការបង្កើនផលិតកម្ម iPhone នៅក្នុងប្រទេសឥណ្ឌា ចំនួន ២ដង នៅក្នុងឆ្នាំ២០២៥ នេះ ដល់ទៅ ៣០ លានគ្រឿង ឯណ្ណោះ៕
ប្រភពៈ GSMArena