ក្នុងសម័យបច្ចេកវិទ្យាដែលទិន្នន័យរបស់យើងម្នាក់ៗមានតម្លៃថ្លៃដូចមាស អ្នកវិទ្យាសាស្ត្រចិនបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានបង្ហាញនូវ flash memory chips ថ្មីមួយរបស់ខ្លួនឈ្មោះថា Poxiao ដែលឈីបនេះគឺមានល្បឿនលឿនបំផុតមិនធ្លាប់មានពីមុនមក ដែលអាចលុប និងសរសេរទិន្នន័យឡើងវិញបានក្នុងរយៈពេលត្រឹមតែ 400 picoseconds ឬមួយពាន់ពាន់លានវិនាទី ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង NAND flash memory chips ដែលធ្លាប់ប្រើពីមុន។
វាត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Fudan ដោយប្រើប្រាស់នូវបច្ចេកទេសថ្មីមួយឈ្មោះថា 2D-enhanced hot-carrier injection ។ ក្នុងនោះ Poxiao មិនត្រឹមតែមានសមត្ថភាពលឿនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសមត្ថភាពរក្សាទិន្នន័យមិនឲបាត់ផងដែរ ដែលនេះគឺមានអត្ថប្រយោជន៍ខ្លាំងសម្រាប់កុំព្យូទ័រនាពេលអនាគត និងប្រព័ន្ធ AI ។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ Poxiao អាចផ្ទុកទិន្នន័យបានចំនួនតិចប៉ុណ្ណោះ តែអ្នកស្រាវជ្រាវជឿថា នៅពេលកែលម្អបន្ថែម វាអាចនឹងជំនួស flash memory chips ចាស់ៗ ហើយជាក្លាយជាបច្ចេកវិទ្យាផ្ទុកទិន្នន័យថ្មីរបស់ពិភពលោក៕