Ducati បានបញ្ចេញម៉ូតូម៉ូដែលថ្មីរបស់ខ្លួនឈ្មោះដូចទូកងរអញ្ចឹងហើយបើនិយាយពីតម្លៃវិញកប់តែម្តងឈ្មោះពេញរបស់វាគឺ Ducati Panigale V4 Lamborghini ឆ្នាំ 2026 ដោយ Ducati និង Lamborghini គឺជាពាណិជ្ជកម្មផ្ទាល់ខ្លួនដែលមានអាទិភាពខ្ពស់បំផុត ស្ថិតក្រោមក្របខណ្ឌ Audi។ Ducati កំពុងឈានមុខក្នុងការផលិតម៉ូតូប្រណិតល្បឿនលឿន ខណៈដែល Lamborghini ជាអ្នកឯកទេសក្នុងការផលិតរថយន្តប្រណិតល្បឿនលឿន។ ក្រុមហ៊ុនទាំងពីរនេះមានទីតាំងក្នុងតំបន់ “Motor Valley” ប្រទេសអ៊ីតាលី ដែលនៅចន្លោះមិនដល់ 80 គ.ម ពីគ្នាផងនោះ។
ក្រុមហ៊ុនទាំងពីរនេះធ្លាប់បានសហការជាមួយគ្នាក្នុងការផលិតម៉ូតូពិសេសៗមកហើយ ដូចជា Ducati Streetfighter V4 Lamborghini និង Ducati Diavel 1260 Lamborghini ដែលគ្រាន់តែដាក់លក់បានតែប៉ុន្មានថ្ងៃ ក៏បានលក់អស់ទាំងអស់ ដែលបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង។ ឥឡូវនេះ Ducati និង Lamborghini បានសហការចេញម៉ូតូថ្មីគឺ Panigale V4 Lamborghini ដែលប្រើប្រាស់គ្រោងឆ្អឹងលើម៉ូដែល Panigale V4 S 2024។ Panigale V4 S បានចេញជាថ្មីពីមុនរួចហើយ ដូចជា “Tricolore” និង “Tricolore Italia”។ ម៉ូតូថ្មីនេះបានរចនាឱ្យសាកសំជាមួយរថយន្តប្រណិតថ្មីរបស់ Lamborghini គឺ Revuelto ដែលមានម៉ាស៊ីន V12 6.5L ផលិតថាមពលបាន 825 hp បន្ថែមជាមួយម៉ូទ័រអគ្គិសនី ៣គ្រឿង ផ្តល់ថាមពលបន្ថែម 190 hp សរុបជាង 1,015 hp ហើយអាចបើកពី 0-100km/h ក្នុងរយៈពេល 2.5 វិនាទី និងមានល្បឿនកំពូល 380km/h។
ក្រុមអ្នករចនារបស់ Ducati និង Lamborghini បានរួមគ្នារចនាម៉ូតូនេះឲ្យស្របជាមួយលក្ខណៈពិសេសរបស់រថយន្ត Revuelto ដោយបន្ថែមអេរ៉ូដាញាមិច និងសម្រស់កាន់តែទាក់ទាញ។
សម្រាប់ Panigale V4 Lamborghini មានចំនួនផលិតតែ 630 គ្រឿង (មានលេខរៀងនៅលើម៉ូតូ) វាទម្ងន់សរុបតែ 185 គីឡូក្រាម ប្រើប្រាស់កង់អាលុយមីញ៉ូម ដែលបានរចនាជា Inspired ពីរថយន្ត Revuelto ផ្នែកតួរម៉ូតូត្រូវបានផលិតពី Carbon Fiber (ស្អាត បន្ថយទំងន់) សម្រាប់ផ្នែកដែលមាន Carbon រួមមាន fairing ពេញលេញតែម្តង, mudguards មុខ/ក្រោយ, guard chain, muffler shield, alternator cover, license plate holder, និងប្រហែលទាំងអស់បន្ថែមទៀត
សំបុកកូដ Titanium Akrapovič – ធ្វើឲ្យថាមពលកាន់តែខ្លាំង។ សម្រាប់កម្លាំងកម្លាំងម៉ាស៊ីន និង Performance របស់ Panigale V4 Lamborghini ប្រើប្រាស់ម៉ាស៊ីនទំហំ 1103cc Desmosedici Stradale V4 ផលិតថាមពលបាន 218.5 hp នៅពេលកុងទ័រម៉ាស៊ីនឡើងដល់ 13,500 rpm និងកម្លាំងរមួលដល់ទៅ. 122.02 Nm @ 11,250 rpm។
សម្រាប់ Ducati Panigale V4 Lamborghini 2026 អេក្រង់បង្ហាញព័ត៌មានប្រភេទអេក្រង់ TFT (Full-color TFT display) មានទំហំ 5-inch ដូចទៅនិង Panigale V4 S មានការរចនាបទទំនើប មានអ៊ីនធឺហ្វេសងាយស្រួលមើល មានការបង្ហាញ Race-style graphics ដែលស្រដៀងការបង្ហាញលើម៉ូតូ MotoGP ព័ត៌មានបង្ហាញនៅលើ Panigale V4 Lamborghini អេក្រង់អាចបង្ហាញព័ត៌មានលម្អិតពីល្បឿន (Speedometer), បញ្ជីពេលវេលានៅលើទីលាន (Lap Timer), បន្ទុកម៉ាស៊ីន (RPM tachometer), លេខប្រេងឥន្ធនៈ / ថាមពល (Fuel/Power Status), មុខងារ Quick Shift និង Traction Control, កម្រិតកំដៅម៉ាស៊ីន, Riding modes មានដូចជា (Wet, Sport, Race…), ABS level, Slide Control, Wheelie Control, មុខងារ Bluetooth និងការតភ្ជាប់ស្មាតហ្វូន (អាចគាំទ្រ Ducati Connect), សម្រាប់នៅលើដៃចង្កូតមានការគ្រប់គ្រងដែលអ្នកបើកបរអាចបញ្ជាអេក្រង់តាមរយៈប៊ូតុងលើចង្កូត (Handlebar Controls) ងាយស្រួលបំផុត អេក្រង់នេះគឺជាផ្នែកសំខាន់ក្នុងការបង្ហាញ Performance និងការបើកបរទាំងអស់ ជាពិសេសសម្រាប់អ្នកបើកក្នុងស្ថានភាព Race Mode។ វាជួយឲ្យអ្នកបើកយល់ច្បាស់ពីស្ថានភាពម៉ូតូក្នុងពេលវេលាពិតៗ។
បច្ចេកវិទ្យាផ្នែកជើងក្រោម (Chassis) បំពាក់ជាមួយ Öhlins NPX-30 និង ប៊ូម Öhlins TTX 36 មានបញ្ជាដោយប្រព័ន្ធ Öhlins Smart EC 3.0, Triple clamp ចេញពី billet aluminum, អាវម៉ាស៊ីន, ប្រព័ន្ធហ្វ្រាំង, កន្លែងដាក់ជើង, និងចង្កូត – ផលិតពី billet aluminum វាមានអក្សរម៉ូដែល និងលេខរៀងលើក្បាលខាងមុខនិងជំហៀងផ្នែកខាងក្រោម។ រចនាបទ និងពណ៌ខ្មៅបន្សំជាមួយបៃតងភ្លឺខ្លាំងកែបម៉ូតូប្រណិត ដែលប្រើវត្ថុធាតុដូចគ្នានឹងផ្នែកខាងក្នុងរបស់ Lamborghini Revuelto (កែបម៉ូតូប្រើប្រាស់ស្បែកតែមួយជាមួយកៅអីឡាន Lamborghini Revuelto)។
តម្លៃនិងចំនួនកំណត់សម្រាប់ Panigale V4 Lamborghini តម្លៃ $78,400 (មានតែ 630 គ្រឿង) ហើយសម្រាប់ Panigale V4 Lamborghini Speciale Clienti តម្លៃ $110,400 (មានតែ 63 គ្រឿង) សម្រាប់ម្ចាស់ Lamborghini បច្ចុប្បន្នបើទិញម៉ូតូនេះទៅ គ្រាន់តែផ្លាស់ប្តូរពណ៌ឡានឲ្យដូចម៉ូតូជាការស្រេច។ ម៉ូតូនេះនឹងចាប់ផ្តើមលក់ចាប់ពី ខែកញ្ញា ឆ្នាំ 2025 នេះហើយ។ សរុបមក Ducati Panigale V4 Lamborghini 2026 គឺជាការសម្របសម្រួលល្អឥតខ្ចោះរវាងសិល្បៈបច្ចេកវិទ្យា Ducati និងភាពប្រណិតឈានមុខរបស់ Lamborghini។ សម្រាប់អ្នកស្រលាញ់បច្ចេកវិទ្យាប្រណិត និងកម្លាំងខ្លាំងទាំងពីរទាំងម៉ូតូ និងរថយន្ត នេះជាកញ្ចប់ចាយលុយដ៏ល្អឥតខ្ចោះមួយ។
Ducati Panigale V4 Lamborghini 2026 មានតម្លៃចាប់ពី $78,400 (មានតែ 630 គ្រឿង) និង $110,400 (មានតែ 63 គ្រឿង)
2 Mins Read