ក្រុមហ៊ុន Rezvani Motors នៅរដ្ឋកាលីហ្វូរញ៉ា បានប្រកាសសម្អិតអំពីរថយន្តថ្មីរបស់ខ្លួន ដែលយករថយន្ត SUV របស់ Lamborghini មកបំលែងជារថយន្ត Rezvani Knight ដែលមានរចនាបែបយោធា ហើយអាចជ្រើសរើសបំពាក់ជាមួយកាំភ្លើងជាប់នឹងរថយន្តបានទៀតផងដែរ។ Rezvani Knight នេះ បន្តពីរថយន្តគំរូកន្លងមករបស់ក្រុមហ៊ុនដូចជា Tank (ផ្អែកលើតួរខ្លួនរបស់ Jeep Wrangler) និង Vengeance (ផ្អែកលើតួរខ្លួនរបស់ Cadillac Escalade)។
Rezvani បាននិយាយថា Knight ជាមួយនឹងរថយន្ត SUV ផ្សេងទៀតរបស់ខ្លួន កំពុងចង់ “បម្លែងទីផ្សាររថយន្ត SUV ធម្មតាៗឲ្យក្លាយជារថយន្តគួរឱ្យរំភើបវិញ”។ Knight មានរចនាដែលមើលទៅគឺជារថយន្តដ៏អស្ចារ្យមួយ ជាមួយនឹងប្លង់មុំនៃជ្រុងរថយន្តនិមួយៗបង្ហាញពីភាពរឹង និងពណ៌ប្រផេះ ដែលមើលទៅវាមានអារម្មណ៍ដូចជារថយន្តក្នុងហ្គេម Halo។ Rezvani និយាយថាខាងក្រៅរថយន្តផលិតពីសរសៃកាបូន ដោយទម្រង់នៃ Urus នៅតែអាចមើលស្គាល់ តែបើមើលលម្អិតគឺចេញរាងកាន់តែកាចនឹងស្រួច sharper។
ផ្នែកខាងមុខបន្ថែមនូវភ្លើងចង្កៀងតូចៗបន្ថែម និងអំពូល LED មួយបន្ទះនៅលើដំបូល កាងខាងមុខរឹងមាំជាមួយ hood ម៉ាស៊ីនដែលគួរឱ្យទាក់ទាញ ភ្នែកខាងក្រោយមានជាស្លាបធំមួយនៅលើកញ្ចក់ក្រោយ រថយន្តនេះប្រើកង់ 22 អ៊ីញជាមួយសំបកកង់ 33 អ៊ីញសម្រាប់ផ្លូវពិបាកៗ Rezvani និយាយថាអាចធូនបង្កើនកម្លាំងម៉ាស៊ីន V8 twin-turbocharged របស់ Lamborghini បានទៅដល់ 800 សេះ បើអតិថិជនត្រូវការ ដែលនេះខ្ពស់ជាងកម្លាំងដើមដែលមាន 657 សេះក្នុងម៉ូដែល Urus ហើយលើស Urus SE hybrid ថ្មីដែលមានកម្លាំង 789 សេះ។ Knight អាចចាប់ពី 0 ទៅ 100 Km/h ចាយពេល 3 វិនាទី ដូចជា Urus Performante ឆ្នាំ 2023 ដែរ។
សម្រាប់អតិថិជនដែលស្រលាញ់ Rezvani Knight ដោយ Knight ក៏មានជម្រើស “Dark Night package” ដោយ Dark Night package វារួមបញ្ចូលផ្នែកការពារការបាញ់ប្រហារផងដែរ កញ្ចក់បាញ់មិនបែក មានម៉ាស៊ីនបាញ់ផ្សែងចេញពីគ្រោះថ្នាក់ ឧបករណ៍ឆក់ជាប់រថយន្ត និងកង់ដែលអាចបន្តរត់បានសូម្បីអត់ខ្យល់។ បន្ថែមពីនេះទៀតវាមាន បំពាក់ដែករឹងនៅខាងមុខ មានដែកឆក់អ្នកដែលព្យាយាមចូលជិតរថយន្ត និងគ្រឿងការពារជាច្រើនផ្សេងទៀតនៅក្នុងរថយន្ត ក្រុមហ៊ុនអះអាងថា វាអាចការពារការវាយប្រហារដោយរលកម៉ាញេទិច (EMP)។
តម្លៃចាប់ផ្តើមរបស់ Rezvani Knight គឺ $149,000 មិនរាប់បញ្ចូលតម្លៃរថយន្ត Lamborghini Urus ឆ្នាំ 2019 ដែលបានទិញថ្មីមកដំឡើង ប៉ុន្តែអតិថិជនអាចផ្ដល់ Urus ផ្ទាល់របស់ខ្លួនឲ្យក្រុមហ៊ុន ឬអាចឲ្យក្រុមហ៊ុនស្វែងរកទិញអោយផងដែរ ក៏ដូចជា អ្នកទិញអាចប្ដូរផ្នែកខាងក្នុងដោយស្បែកដ៏ប្រណីតផ្ទាល់ខ្លួនបាន ក្រុមហ៊ុននិយាយថា គ្រោងបង្កើតតែ 100 គ្រឿងប៉ុណ្ណោះ។
ប៉ះ Lamborghini Urus ណាមិនដឹងទេតែបើប៉ះ Urus ដែលដំឡើងដោយ Rezvani Motors គឺដឹងតែចប់ហើយ
1 Min Read