ក្រុមហ៊ុន OnePlus បានប្រកាសបង្ហាញចេញនូវ OnePlus Pad 2 Pro ដែលជាថេប្លេតកំពូលរបស់ខ្លួននៅក្នុងប្រទេសចិន ដែលម៉ូឌែលនេះគឺមានលក្ខណៈសម្បត្តិស្រដៀងគ្នានឹង OPPO Pad 4 Pro ដែលត្រូវបានបង្ហាញកាលពីឆ្នាំមុនដែរ។
វាមានអេក្រង់ LCD ទំហំ 13.2 អ៊ីញ កម្រិត 3.4K 144Hz មានឧបករណ៍បំពងសម្លេងចំនួន 8 (mid-bass ចំនួន 4 + tweeter ultra-wideband ចំនួន 4) និង Dolby Atmos ។ OnePlus Pad 2 Pro ដំណើរការដោយឈីបកំពូលរបស់ Qualcomm គឺ
Snapdragon 8 Elite ជាមួយ Android 15 និង ColorOS 15 មាន RAM LPDDR5X ចាប់ពី 8GB ដល់ 16GB និង Storage UFS 4.0 256GB និង 512GB ។
ក្នុងនោះ ថេប្លេតនេះត្រូវបានកែលម្អយ៉ាងស៊ីជម្រៅសម្រាប់ការលេងហ្គេមដែលអាចទទួលបានគុណភាពរូបភាពខ្ពស់ដល់ 2.1K 120fps ។ ទៅលើផ្នែកកាមេរ៉ា OnePlus Pad 2 Pro មានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាម៉េរាខាងមុខទំហំ 8MP ។
OnePlus Pad 2 Pro ការរចនារូបរាងជាមួយសារធាតុលោហរលោង មានកម្រាស់ត្រឹមតែ 5.97 មីលីម៉ែត្រ និងទម្ងន់ ៦៧៥ក្រាម ប៉ុណ្ណោះ និងមានថាមពលថ្មធំដល់ 12140 mAh គាំទ្រការសាកថ្មកម្លាំង 67W SuperVOOC ។
លើសពីនេះ វាក៏មានក្តារចុចឆ្លាតវៃដែលរួមបញ្ចូលនូវមុខងារ NFC ក៏ដូចជាប្រព័ន្ធស្អំកម្តៅធំផងដែរ។ ថេប្លេតនេះ គាំទ្រការភ្ជាប់ 5G, Wi-Fi 7, Bluetooth 5.4 និង USB Type-C 3.2 Gen1 @ 5Gbps5 ហើយវាក៏អាចភ្ជាប់អ៊ីនធឺណិតដោយស្វ័យប្រវត្តិពេលនៅជិតទូរស័ព្ទផងដែរ។ OnePlus Pad 2 Pro មានជម្រើសពណ៌ចំនួន ២ គឺ Deep Sea Blue និង Glacier Silver មានតម្លៃលក់ចាប់ពី ៤៤៣ ដល់ ៥៥៤ ដុល្លារ នៅក្នុងទីផ្សារចិន ខណៈប៊ិក OnePlus Smart Stylus Pro វិញ មានតម្លៃ ៦៣ ដុល្លារ, ក្តារចុច Smart Touch Keyboard តម្លៃ ៩៧ដុល្លារ និងស្រោមការពារតម្លៃ ២៧ដុល្លារ៕