រថយន្ត Mercedes-Maybach SL 680 Monogram Series ឆ្នាំ 2026 គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងសមត្ថភាពបើកបរដ៏ខ្ពស់និងភាពប្រណីតដ៏ល្អឥតខ្ចោះ។ វាត្រូវបានបង្ហាញជាផ្លូវការនៅព្រឹត្តិការណ៍ Monterey Car Week ក្នុងឆ្នាំ 2024 ហើយគ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ 2025។
សម្រាប់ការរចនាខាងក្រៅរបស់រថយន្តនេះមានការរចនាដ៏ទាក់ទាញជាមួយពណ៌ពីររួមផ្សំបញ្ចូលគ្នាគឺ Red Ambiance: ពណ៌ក្រហមបញ្ចូលជាមួយពណ៌ខ្មៅ, White Ambiance: ពណ៌សបញ្ចូលជាមួយពណ៌ខ្មៅ ការរចនានេះបន្ថែមភាពប្រណីតដោយមានផ្នែកខាងមុខនិងខាងក្រោយ
បានប្តូរថ្មី, ដំបូលម៉ាស៊ីនរចនាព័ណ៌ខ្មៅមាន logo Maybach បញ្ចាក់ពីភាពប្រណិត, ប៉ាណាមុខគ្រូមអ៊ីណុកបង្ហាញពីភាពចាំងជិះពន្លឺដែលមានការរនាបែបបញ្ឈរ, ភ្លើងមុខជាប្រភេទគុជ LED ដែលមានភ្លើងបំភ្លើពេលថ្ងៃរៀងស្លីមមួយឆ្នុតដូចគ្រាប់ព្រួញនៅខាងលើ ក្រឡាចង្កៀងមុខមានពណ៌ rose gold, ផ្នែកខាងក្រោយក៏មានការរចនាភ្លើងបំភ្លើអំពូល LED ផុសជាគ្រាប់ៗដូចគ្រាប់ផ្លែទទឹមស្រស់ស្អាតនិងទាក់ទាញមែនទែន ដែលមានដំបូលក្រណាត់ខាងលើរចនាព័ណ៌ខ្មៅមាន logo Maybach បញ្ចាក់ពីភាពប្រណិតនិងស្រស់ស្អាត, ហើយកង់មានមានទំហំ 21 អ៊ីញ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺមួយជុំរថយន្តមានការរចនាលាយជាមួយគ្រូមអ៊ីណុកបង្កើនភាពទាក់ទាញនៃរថយន្តតែម្តង។
ផ្នែកខាងក្នុងរបស់ SL 680 ត្រូវបានបំពាក់ដោយស្បែក Nappa ពណ៌ស Crystal White ស្បែកពូករថយន្តក៏មានការរនា logo របស់ Maybach ដែលមានការរចនាដែលផ្ដល់អារម្មណ៍ប្រណីត។កៅអីមានមុខងារកំដៅ, ត្រជាក់, និងមុខងារម៉ាស្សា។ អេក្រង់បង្ហាញព័ត៌មានមានទំហំ 12.3 អ៊ីញ និងអេក្រង់កណ្តាល 11.9 អ៊ីញ ដែលមានប្រព័ន្ធ infotainment MBUX និងការគាំទ្រ Apple CarPlay និង Android Auto។
SL 680 ប្រើម៉ាស៊ីន V8 4.0 លីត្រ twin-turbo ដែលបង្កើតកម្លាំង 577 សេះនិងទាញបាន 799 Nm។ វាអាចបើកពី 0-100 Km/h ក្នុងរយៈពេល 4.0 វិនាទី។ ប្រើប្រាស់ប្រអប់លេខ 9-វគ្គ automatic និងប្រព័ន្ធបើកបរទាំងបួនកង់ (4MATIC+)។
តម្លៃជាក់លាក់មិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែគេរំពឹងថានឹងចាប់ផ្តើមនៅប្រហែល $225,000 ដុល្លារ ការចេញលក់គ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2025។ Mercedes-Maybach SL 680 Monogram Series គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរករថយន្ត convertible ដែលបញ្ចូលគ្នារវាងសមត្ថភាពបើកបរនិងភាពប្រណីត។
Mercedes-Maybach SL 680 Monogram Series ឆ្នាំ 2026 និងដាក់លក់នៅពាកើកណ្តាលឆ្នាំនេះហើយក្នុងតម្លៃប្រហែល $225,000
1 Min Read