បន្ទាប់ប្រកាសចេញគំរូក្នុងពេលយូរគ្រាន់ដែលហើយ ពេលនេះ ស្មាតហ្វូនស្តើងជាងគេរបស់ក្រុមហ៊ុន Samsung គឺ Galaxy S25 Edge ត្រូវបានប្រកាសចេញជាផ្លូវការហើយ។

ទៅលើផ្នែកកាមេរ៉ាវិញ ទទួលបាននូវកាមេរ៉ាខាងក្រោយចំនួន ២ រួមមានលេនគោលទំហំ 200MP និងលេន ultra-wide ទំហំ 12MP អាចថតវិដេអូបានដល់កម្រិត 8K 30fps ហើយកាមេរ៉ាមុខវិញក៏ទំហំ 12MP ដែល តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺតួខ្លួនស្តើងបំផុតរបស់វា ដែលមានកម្រាស់ត្រឹមតែ 5.8 ម.ម និងទម្ងន់ 163 ក្រាម ប៉ុណ្ណោះ។
គួរបញ្ជាក់បងប្អូនថា ទោះបីជាស្មាតហ្វូនមានរាងស្តើង និង Specs ខ្ពស់ក៏ពិតមែន តែវាក៏មានចំណុចខ្សោយមួយដែរ នោះគឺថាមពលថ្ម, Galaxy S25 Edge មួយដើមនេះមានថ្មត្រឹមតែ 3,900mAh ប៉ុណ្ណោះ ដែលអាចនិយាយបានថាគឺតូចខ្លាំងបំផុតក្នុងចំណោមស្មាតហ្វូនក្នុងពេលបច្ចុប្បន្ន និងគាំទ្រការសាកថ្មកម្លាំង 25W តាមខ្សែ។
សម្រាប់ការរចនាវិញ ស្មាតហ្វូនមួយម៉ូឌែលនេះ ក៏បានភ្ជាប់មកជាមួយអាវការពារទឹក IP68 និងស៊៊ុម titanium ផងដែរ រួមជាមួយជម្រើសពណ៌ Titanium Jet Black, Titanium Icy Blue និង Titanium Silver ជាមួយមួយតម្លៃលក់ចាប់ពី ១ ០៩៩ដុល្លារ៕