ក្រុមហ៊ុន SenseTime Group ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (artificial intelligence) របស់ប្រទេសចិន បានបើកដំណើរការលក់ភាគហ៊ុនហុងកុង ចំនួន ៧៦៧ លានដុល្លាររបស់ខ្លួនឡើងវិញ។
ការប្រកាសនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីការចុះបញ្ជីត្រូវបានដកចេញ ខណៈដែលជនជាតិអាមេរិកត្រូវបានហាមឃាត់ពីការវិនិយោគក្នុងក្រុមហ៊ុននោះ។
ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ SenseTime ពីការបង្កើតកម្មវិធីសម្គាល់មុខ ដើម្បីកំណត់អត្តសញ្ញាណជនជាតិរបស់មនុស្ស ដោយផ្តោតលើការកំណត់អត្តសញ្ញាណជនជាតិ Uyghurs។
គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន SenseTime គ្រោងនឹងចាប់ផ្តើមការជួញដូរនៅលើផ្សារភាគហ៊ុនហុងកុង នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះតែម្តង។
SenseTime បានរក្សាគោលដៅរបស់ខ្លួនក្នុងការលក់ភាគហ៊ុនចំនួន ១,៥ ពាន់លានភាគហ៊ុន នៅក្នុងការបោះផ្សាយជាសាធារណៈដំបូង (IPO) ក្នុងតម្លៃចន្លោះពី ៣,៨៥ ដុល្លារហុងកុង (០,៤៩ ដុល្លារ) ក្នុងមួយភាគហ៊ុន។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃចុងក្រោយរបស់វា នឹងត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍៕