ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ទើបតែបានបញ្ជូនសារជាផ្លូវការទៅស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ក្នុងសេចក្តីប្រកាសផ្អាកការនាំចូលជ្រូករស់សំរាប់សម្លាប់សត្វពីប្រទេសថៃ ចូលប្រទេសវៀតណាម។
ជាក់ស្តែងអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បានឱ្យដឹងនៅថ្ងៃទី ១៩ ឧសភាថា៖ ក្នុងអំឡុងពេលនៃការចិញ្ចឹមជ្រូកចំនួន ៩៨០ ក្បាលដែលនាំចូលពីប្រទេសថៃ ចូលទៅក្នុងប្រទេសវៀតណាម នាយកដ្ឋានសុខភាពសត្វវៀតណាម បានរកឃើញសត្វជ្រូកឆ្លងជំងឺអាសន្នរោគអាហ្វ្រិក(African Cholera)។
ដើម្បីទប់ស្កាត់ជំងឺពីការឆ្លងចូលប្រទេសវៀតណាម និងរាលដាលជំងឺនេះទៅសត្វជ្រូកក្នុងស្រុក ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានជូនដំណឹងដល់ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយថាប្រទេសវៀតណាមបានផ្អាកការនាំចូលជ្រូករស់សំរាប់សម្លាប់មកពីប្រទេសថៃ ចាប់តាំងពីថ្ងៃទី ៣០ ខែមិថុនានេះតទៅ។
ចំពោះជ្រូករស់ដែលបានចុះហត្ថលេខា ដោយសហគ្រាសនៃប្រទេសទាំងពីរហើយនឹងត្រូវដឹកទៅកាន់ប្រទេសវៀតណាមនៅត្រឹមថ្ងៃទី ២៩ ខែមិថុនានេះ ដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនឹងបន្តអនុញ្ញាតការនាំចូលទៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរ MARD នឹងដឹកនាំភ្នាក់ងារបសុពេទ្យរៀបចំការគ្រប់គ្រងយ៉ាងតឹងរឹង ដើម្បីធានាអនាម័យចំណីអាហារ និងសុវត្ថិភាព៕