យោងតាមប្រភព័ត៌មានបានឲ្យដឹងថា សាលាក្រុងបាងកក បានអនុញ្ញាតិឲ្យកន្លែងជាច្រើនដែលមិនមានរបាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ បើកដំណើរការឡើងវិញពីថ្ងៃអង្គារ រួមទាំងកន្លែងស្ប៉ា និងគ្លីនិកសម្រស់ជាដើម។
គណៈកម្មាធិជំងឺឆ្លងរបស់ថៃ បានជួបប្រជុំកាលពីថ្ងៃច័ន្ទដើម្បីពិចារណាពីការបន្ធូរបន្ថយវិធានកូវីដ១៩ សម្រាប់អាជីវកម្មមួយចំនួន។ ក្នុងនោះកន្លែងដែលត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការវិញពីថ្ងៃអង្គារ មានដូចជា៖
- សារមន្ទីរ និង មជ្ឈមណ្ឌលសិក្សា ដោយមានវិធានការណ៍តឹងរ៉ឹង ដូចជា ការហាមឃាត់មិនឲ្យធ្វើទស្សនកិច្ចជាក្រុម
- ហាងសាក់ ឬហាងដែលផ្តល់សេវាកម្មកាត់ស្បែក និងហាងធ្វើក្រចក
- គ្លីនិក និងហាងសម្ផស្ស
- កន្លែងស្ប៉ា និងហាងម៉ាស្សា លើកលែងតែសូណា និងសេវាកម្មម៉ាស្សាមុខ
- ឧទ្យានសាធារណៈ, សួនរុក្ខសាស្ត្រ ដោយមានវិធានការណ៍តឹងរ៉ឹង ដូចជា ការហាមឃាត់ការអង្គុយជាក្រុម និងទទួលទានអាហារ និងភេសជ្ជៈ លើកលែងតែទឹកផឹក
ដោយឡែក កន្លែងផ្សេងទៀតនៅតែបិទជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី ១៤ ខែមិថុនា៕