ក្រុមហ៊ុន Geely បានដាក់លក់រថយន្តសេដានម៉ូឌែលថ្មី Starshine 8 PHEV ដែលជារថយន្ត Hybrid ភ្ជាប់ក្រោមម៉ាក Geely Galaxy រថយន្តនេះមានរហូតដល់ទៅ ៧ជម្រើស និងតម្លៃចាប់ពី 17,400 – 22,900 ដុល្លារ ជាមួយនឹងចម្ងាយបើកបរសរុប 1,500 km និង 1,600 km។
សម្រាប់ការរចនាបទ និងទំហំរថយន្តនេះគឺគេបានរចនាបែប Fastback ដែលមានទំហំបណ្តោយ 5018 មម / ទទឹង 1918 មម / កម្ពស់ 1480 មម ការរចនារូបរាងនៃរថយន្តនេះគឺជ្រែកខ្យល់បានល្អមែនទែនដោយមេគុណកកិតខ្យល់វាត្រឹមតែ 0.25Cd ហើយបើនិយាយពីទម្ងន់របស់វាគឺទៅតាមជម្រើនៃ Option នីមួយៗគឺ 1760 kg, 1860 kg, ឬ 1908 kg។
ចូលមកដល់ម៉ាស៊ីនគឺប្រព័ន្ធម៉ាស៊ីន Hybrid មាន ២ប្រភេទ:
ប្រភេទ EM-P trims មានម៉ាស៊ីន 1.5T ផលិតកម្លាំងបាន 120 kW (161 hp) & 255 Nm, និងដំណើរការជាមួយប្រព័ន្ធ DHT Evo ម៉ូទ័រប្រភេទថ្មីកម្លាំង 160 kW (215 hp) & 350 Nm (ម៉ូទ័រម៉ាញេទិចថេរ) សម្រាប់ការស៊ីសាំង 3.67L/100km (CLTC) ល្បឿនសន្ទុះពី 0 – 100 km/h 6.49 វិនាទី ភ្ចាប់មកជាមួយថ្មទំហំ 18.4 kWh ចម្ងាយបើកដោយអគ្គិសនីសុទ្ធ 130 km និងចម្ងាយសរុបទាំងម៉ាស៊ីនសាំង+អគ្គិសនី 1,500 km។
សម្រាប់ជម្រើសទី២ ប្រភេទម៉ាស៊ីន EM-i trims មានម៉ាស៊ីន 1.5L ផលិតកម្លាំងបាន 82 kW (110 hp) & 136 Nm, និងដំណើរការជាមួយប្រព័ន្ធ E-DHT ម៉ូទ័រប្រភេទថ្មីកម្លាំង 175 kW (211 hp) & 262 Nm សម្រាប់ការស៊ីសាំង 3.43L/100 km ល្បឿនសន្ទុះពី 0 – 100 km/h 7.9 វិ. ឬ 8.4 វិឮនាទី ភ្ចាប់មកជាមួយថ្មទំហំ 8.5 kWh ឬ 18.4 kWh ចម្ងាយបើកដោយអគ្គិសនីសុទ្ធ 60 km ឬ 130 km និងចម្ងាយសរុបទាំងម៉ាស៊ីនសាំង+អគ្គិសនី 1,600 km។
សម្រាប់រថយន្តនេះក៏មានជាមួយបច្ចេកវិទ្យាច្រើនមែនទែនដែលមានដូចជាប្រព័ន្ធជំនួយអ្នកបើកបរ G-Pilot (មាននៅលើជម្រើសទី 5 ) LiDAR 126-line, Radar 5, Ultrasound 12, កាមេរ៉ា 10 មានជាមួយប្រព័ន្ធជួយចតរថយន្ត, ជៀសវាងឧបសគ្គ, ហ្រ្វាំងអាសន្ន។
ការរចនាខាងក្នុងប្រើប្លង់បែបអក្សរ T-shaped មានអេក្រង់ឌីជីថលទំហំ 10.2 អ៊ីង, អេក្រង់កម្សាន្តនិងបញ្ចាទៅលើរថយន្តទំហំ 15.4 អ៊ីង,
ប្រើប្រព័ន្ធ Flyme Auto ដោយ chip Dragon Eagle-1 (7nm), AI DeepSeek, AR-HUD 25.6 អ៊ីង (ក្នុងជម្រើសខ្លះ), ជំនួយដោយសំឡេង AI អាប់ដេតតាមអ៊ិនធឺណិត (OTA), មានជាមួយសាកទូរស័ព្ទឥតខ្សែកម្លាំង 50W, អំពូល LED ខាងក្នុងដែលអាចផ្លាស់ប្តូរបាន 256 ពណ៌ក្នុងឡាន, ប្រព័ន្ធសម្លេងមាន Speaker 23គ្រាប់, ទំហំឃ្លុបក្រោយ 405L, (សមស្របសម្រាប់ការដាក់វ៉ាលីស៍ដល់ទៅ 5 ដែលមានទំហំ 20 អ៊ីង), មានកន្លែងដាក់អីវ៉ាន់តិចតួចដល់ទៅ 30 ទីតាំង, ដំបូលកញ្ចក់បែប panoramic 1.36 m², កៅអីមានបំពាក់កម្ដៅ/ត្រជាក់/ម៉ាស្សា។
គួរជម្រាប់បងប្អូនដែរថាចាប់តាំងពី ខែមេសា 2023 ដល់ខែមេសា 2025 Geely Galaxy បានលក់រថយន្តច្រើនជាង 930,000 គ្រឿង ហើយក្នុង 4 ខែដំបូងឆ្នាំ 2025 លក់បាន 356,000 គ្រឿង។
Geely បានដាក់លក់រថយន្តសេដានម៉ូឌែលថ្មី Starshine 8 PHEV តម្លៃចាប់ពី 17,400 – 22,900 ដុល្លារ ទំនើបមិនធម្មតា
2 Mins Read