យ៉ាងមិចយ៉ាងម៉ាហើយទេលោកពូ Elon Musk អីលូវនេះ Tesla នៅចិនលក់បាន ២៨,៧៣១ គ្រឿងនៅប្រទេសចិនក្នុងខែមេសា ដែលធ្លាក់ចុះ ៨.៦% បើប្រៀបធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ៦២.១% បើប្រៀបនឹងខែមិនាដែលលក់បាន ៧៨,៨២៨ គ្រឿង។ រថយន្តដែលលក់បានច្រើនបំផុតរបស់ Tesla គឺ Model Y ក៏ធ្លាក់ចុះ ២៤%…
ថ្មីៗពី សេដ្ឋកិច្ច
ការិយាល័យស្ថិតិទូទៅ General Statistics Office របស់ប្រទេសវៀតណាម បានប៉ាន់ស្មានថា មានអ្នកធ្វើការប្រមាណ ១២,៨ លាននាក់បានរងផលប៉ះពាល់ដោយសាររោគរាតត្បាតកូវីដ១៩ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ៤១ ភាគរយបើធៀបនឹងត្រីមាសទី១។
ក្រុមហ៊ុន Panasonic Corp បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការក្នុងត្រីមាសទី១ របស់ខ្លួនបានកើនឡើងជាង ២៧ ដង លើសការរំពឹងទុក ខណៈតម្រូវការសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអាគុយរថយន្តបានងើបឡើងពីឆ្នាំមុនៗដែលរងការវាយប្រហាររបស់កូវីដ១៩។
[វៀតណាម] តម្លៃនៃផ្លែបឺរប្រភេទ 034 នៅក្នុងប្រទេសវៀតណាមត្រូវបានលក់នៅហាងលក់ផ្លែឈើនៅទីក្រុងហូជីមិញក្នុងតម្លៃ ១,០៨-១,៧៣ដុល្លារ មានការធ្លាក់ចុះជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទាបបំផុតមិនធ្លាប់មាន។ ផ្លែបឺរប្រភេទ 034 ជាផ្លែបឺរពិសេសនៅតំបន់ខ្ពង់រាបកណ្តាល ដែលមានតម្លៃរហូតដល់ ៨,៦៣ដុល្លារក្នុងមួយគីឡូក្រាមនៅដើមរដូវ។ ទោះជាយ៉ាងណាក៏ដោយ…
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្ពោធកំពង់ផែ Patimban នៅខេត្ត West Java កាលពីថ្ងៃអាទិត្យដោយនិយាយថា ច្រកទ្វារថ្មីនេះនឹងមានតួនាទីជាយុទ្ធសាស្ត្រក្នុងការជំរុញសេដ្ឋកិច្ច ដែលកំពុងជួបបញ្ហាដោយសារជំងឺរាតត្បាតកូវីដ១៩។