ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យា ធំជាងគេបំផុតរបស់ពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានគោលដៅឈានដល់ការបំភាយឧស្ម័នពុលសូន្យ (zero emissions) ត្រឹមឆ្នាំ ២០៥០ ដោយត្រូវនឹងផែនការដែលប្រកាសដោយប្រធានាធិបតី Tsai Ing-wen កាលពីខែមេសា។
ប្រធានក្រុមហ៊ុន TSMC លោក Mark Liu បាននិយាយថា ” TSMC បានដឹងយ៉ាងស៊ីជម្រៅថា ការផ្លាស់ប្តូរសីតុណ្ហភាព បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់បរិស្ថាន និងមនុស្ស។ ក្នុងនាមជាអ្នកផលិតបន្ទះឈីបឈានមុខគេលើពិភពលោក TSMC ត្រូវតែផ្តល់ការទទួលខុសត្រូវសាជីវកម្មរបស់ខ្លួន ក្នុងការប្រឈមមុខនឹងការផ្លាស់ប្តូរ”។
ក្រុមហ៊ុនដែលមានក្រុមហ៊ុនធំៗដូចជា Apple Inc និង Qualcomm Inc ជាអតិថិជន ខាងលើ នឹងកំណត់វិធានការកាត់បន្ថយពាក់ព័ន្ធ និងអនុម័តយ៉ាងសកម្ម នូវការប្រើប្រាស់ថាមពលកកើតឡើងវិញ។
TSMC បាននិយាយថា ខ្លួនបានកំណត់គោលដៅរយៈពេលខ្លី នៃកំណើនការបំភាយឧស្ម័នពុលសូន្យ នៅត្រឹមឆ្នាំ ២០២៥។ មិនតែប៉ុណ្ណោះ TSMC នឹងបន្តវាយតម្លៃយ៉ាងសកម្ម និងវិនិយោគលើគ្រប់ឱកាស ដើម្បីកាត់បន្ថយការបញ្ចេញកាបូន៕