ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Sinopec របស់ប្រទេសចិន បានធ្វើការប្រកាសថាខ្លួនទទួលរងការខាតបង់ទឹកប្រាក់ប្រមាណ ២៤៤ លានដុល្លារសម្រាប់ការនាំចូល LNG ។ នេះបើយោងតាមចុះការផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២៨…
Bitcoin បានបន្តធ្លាក់ថៃ្លទាបជាង ៤ម៉ឺនដុល្លារ ជាលើកដំបូងក្នុងរយៈពេលជាង ៣ខែ កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសចិនបាននិយាយថា Cryptocurrencies ឬ រូបិយប័ណ្ឌឌីជីថល នឹងមិនត្រូវបានអនុញ្ញាតិឲ្យធ្វើប្រតិបត្តិការទេ ហើយបានព្រមានវិនិយោគិន ប្រឆាំងនឹងការជួញដូរទៀតផង។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines គ្រោងនឹងលក់យន្តហោះ Airbus A321 ចំនួន ១១ គ្រឿង តាមរយៈការលក់ដេញថ្លៃមួយ ខណៈក្រុមហ៊ុនមួយនេះកំពុងតែតស៊ូជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលបង្កដោយការរាតត្បាតជំងឺកូវីដ១៩។
[បរទេស] ប្រទេសឥណ្ឌូណេស៊ីមានបំណងបង្កើតទីភ្នាក់ងារមូលនិធិធ្យូងថ្ម និងចាប់ផ្តើមប្រមូលពន្ធធ្យូងថ្មនៅត្រីមាសទីមួយនៃឆ្នាំក្រោយ ដើម្បីជួយធានាសន្តិសុខការផ្គត់ផ្គង់សម្រាប់រោងចក្រថាមពល និងឧស្សាហកម្មក្នុងស្រុក នេះបើយោងតាមរដ្ឋមន្ត្រីថាមពល Arifin Tasrif បាននិយាយកាលពីថ្ងៃសុក្រ។ ផែនការបង្កើតទីភ្នាក់ងារនេះធ្វើឡើងបន្ទាប់ពីមានវិបត្តិការផ្គត់ផ្គង់ធ្យូងថ្មនៅរោងចក្រថាមពលក្នុងស្រុក ដែលបានបង្ខំឱ្យក្រុមហ៊ុននាំចេញធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោកផ្អាកការនាំចេញជាបណ្តោះអាសន្ននៅដើមឆ្នាំ។ លោករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា “យើងសង្ឃឹមថាយ៉ាងហោចណាស់នៅក្នុងត្រីមាសទី១…