Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Apple ខាតលុយជិត ៥០០លានដុល្លារ ព្រោះសម្ដីមួយឃ្លារបស់ Tim Cook
    បច្ចេកវិទ្យា

    Apple ខាតលុយជិត ៥០០លានដុល្លារ ព្រោះសម្ដីមួយឃ្លារបស់ Tim Cook

    March 18, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ ៤៩០លានដុល្លារ ដើម្បីដោះស្រាយករណីបណ្ដឹងដែលចោទប្រកាន់ថាលោក Tim Cook នាយកប្រតិបត្តិ Apple បានលាក់បាំងការពិតពីម្ចាស់ភាគហ៊ុនពីការថយចុះតម្រូវការនៃ iPhone ក្នុងប្រទេសចិន។

    ពាណិជ្ជកម្ម

    កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពេលប្រកាសអំពីស្ថានភាពហិរញ្ញវត្ថុ លោក Tim Cook បាននិយាយថា Apple បានប្រឈមមុខនឹងសម្ពាធក្នុងទីផ្សារមួយចំនួនដែលរូបិយបណ្ណ័ក្នុងស្រុកចុះខ្សោយ ដូចជាប្រទេសទួរគី ឥណ្ឌា ប្រេស៊ីឡ និងរុស្ស៊ី ប៉ុន្តែលោកមិនបានបញ្ចូលប្រទេសចិនក្នុងនោះឡើយ។

    ពេលនោះ លោក Tim Cook លើកឡើងថា ៖ “ទាក់ទងនឹងប្រទេសចិន ខ្ញុំមិនបញ្ចូលប្រទេសចិនក្នុងផ្នែកនោះទេ។ អាជីវកម្មរបស់ពួកយើងនៅប្រទេសចិន គឺមានភាពខ្លាំងក្លានៅត្រីមាសចុងក្រោយ។ ពួកយើងមានកំណើន ១៦% ដែលយើងសប្បាយចិត្តនឹងលទ្ធផលនេះ។”

    ប៉ុន្មានខែក្រោយមក គឺនៅខែមករា ឆ្នាំ២០១៩ លោក Tim Cook បានផ្ញើលិខិតទៅកាន់វិនិយោគិន ដែលបង្ហាញថាចំណូលរបស់ Apple សម្រាប់ត្រីមាសទីបួននៃឆ្នាំ២០១៨ អាចមានប្រមាណ ៨៤ពាន់លានដុល្លារ ទាបជាងការព្យាករណ៍ដែលមានចន្លោះពី ៨៩ ទៅ ៩៣ពាន់លានដុល្លារ។

    ជាលទ្ធផលចំណូលដែល Apple រាយការណ៍នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ គឺ ៨៤,៣ពាន់លានដុល្លារ ហើយក្នុងលិខិតរបស់ខ្លួន លោក Tim Cook និយាយថាសកម្មភាពសេដ្ឋកិច្ចចុះខ្សោយនៅប្រទេសចិន គឺជាហេតុផលដែលចំណូលរបស់ Apple ទាបជាងការរំពឹង ដែលនាំឲ្យមានការថមថយនូវតម្រូវការ iPhone និងផលិតផលដទៃទៀត។

    វិនិយោគិន បានចោទប្រកាន់ថា លោក Tim Cook បានដឹងថាតម្រូវការនៃ iPhone នៅប្រទេសចិនមានការថមថយ ក្នុងការប្រកាសអំពីស្ថានភាពហិរញ្ញវត្ថុកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែមិនបានលើកឡើងពីរឿងនេះ។ ក្រុមហ៊ុន Apple បានច្រានចោលការចោទប្រកាន់នេះ ហើយ Apple យល់ព្រមដោះស្រាយវិវាទនេះដើម្បីជៀសវាងការចំណាយប្រាក់ និងពេលវេលាកាន់តែច្រើនលើរឿងក្ដីនេះ៕

    Share. Facebook Telegram WhatsApp
    Previous Articleដឹងអត់ថា TikTok កើបបានប៉ុន្មានពាន់លានដុល្លារ ពីអាមេរិក?
    Next Article Apple ពិចារណាយក Gemini AI របស់ Google មកបំពាក់លើ iPhone

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.