[បរទេស] ប្រទេសឥណ្ឌូណេស៊ីមានបំណងបង្កើតទីភ្នាក់ងារមូលនិធិធ្យូងថ្ម និងចាប់ផ្តើមប្រមូលពន្ធធ្យូងថ្មនៅត្រីមាសទីមួយនៃឆ្នាំក្រោយ ដើម្បីជួយធានាសន្តិសុខការផ្គត់ផ្គង់សម្រាប់រោងចក្រថាមពល និងឧស្សាហកម្មក្នុងស្រុក នេះបើយោងតាមរដ្ឋមន្ត្រីថាមពល Arifin Tasrif បាននិយាយកាលពីថ្ងៃសុក្រ។
ផែនការបង្កើតទីភ្នាក់ងារនេះធ្វើឡើងបន្ទាប់ពីមានវិបត្តិការផ្គត់ផ្គង់ធ្យូងថ្មនៅរោងចក្រថាមពលក្នុងស្រុក ដែលបានបង្ខំឱ្យក្រុមហ៊ុននាំចេញធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោកផ្អាកការនាំចេញជាបណ្តោះអាសន្ននៅដើមឆ្នាំ។ លោករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា “យើងសង្ឃឹមថាយ៉ាងហោចណាស់នៅក្នុងត្រីមាសទី១ វាអាចចាប់ផ្តើមដំណើរការ”។
រដ្ឋាភិបាលគ្រោងនឹងប្រមូលពន្ធពីក្រុមហ៊ុនធ្យូងថ្មដោយផ្អែកលើទិន្នផលរបស់ពួកគេ ហើយប្រាក់ចំណូលនឹងត្រូវបានប្រើដើម្បីទូទាត់គម្លាតរវាងតម្លៃទីផ្សារធ្យូងថ្ម និងតម្លៃកំណត់សម្រាប់កាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO)។ ប្រទេសឥណ្ឌូនេស៊ីបានដាក់តម្លៃ ៧០ដុល្លារក្នុងមួយតោនសម្រាប់ការលក់ធ្យូងថ្មដល់រោងចក្រថាមពល និង ៩០ ដុល្លារក្នុងមួយតោនសម្រាប់ក្រុមហ៊ុនស៊ីម៉ងត៍ និងជីក្នុងស្រុក និងឧស្សាហកម្មផ្សេងទៀត។
ក្នុងនោះ មន្ត្រីបាននិយាយថា គម្លាតដ៏សំខាន់រវាងតម្លៃអន្តរជាតិ និងតម្លៃក្នុងស្រុកបាននាំឱ្យមានការអនុលោមតាមគ្រោងការណ៍ DMO មិនល្អ។ Arifin បានបដិសេធមិនបង្ហាញពីអត្រាពន្ធ ប៉ុន្តែបាននិយាយថា វានឹងត្រូវបានចាត់ថ្នាក់ដោយផ្អែកលើតម្លៃ calorific របស់ធ្យូងថ្ម៕