[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Sinopec របស់ប្រទេសចិន បានធ្វើការប្រកាសថាខ្លួនទទួលរងការខាតបង់ទឹកប្រាក់ប្រមាណ ២៤៤ លានដុល្លារសម្រាប់ការនាំចូល LNG ។ នេះបើយោងតាមចុះការផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។
នាយកប្រតិបត្តិក្រុមហ៊ុន Sinopec របស់ប្រទេសចិនបានលើកទ្បើងអំពាវរកប្រាក់ចំណូលបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ដែលទទួលរងការខាតបង់យ៉ាងខ្លាំងក្នុងនាំចូល LNG របស់ខ្លួននៅក្នុងត្រីមាសទី ១ ដោយសារការចំណាយលើការនាំចូលខ្ពស់ពេក។
ក្រុមហ៊ុន Sinopec ក៏បានបញ្ជាក់ថាខ្លួននឹងរក្សាសមាមាត្រប្រតិបត្តិការរោងចក្រចម្រាញ់ឱ្យល្អបំផុតប្រហែល ៨៥ % ពីពាក់កណ្តាលទីពីរនៃខែមីនាធៀបនឹង ៩២.៦ % កាលពីដើមឆ្នាំ៕