រថយន្តស្ទេសិនវ៉ាហ្គុនថាមពលថ្មី Stelato S9T ដែលបង្កើតរួមគ្នារវាង Huawei និង BAIC បានចាប់ផ្តើមលក់ជាមុននៅប្រទេសចិន ជាមួយតម្លៃចាប់ពី 328,000 យួន (45,670 ដុល្លារ)។ ក្រោយពេលបើកពិធីដាក់ឱ្យកក់ មិនទាន់បានមួយម៉ោង ទើបមានការកក់បានដល់ 10,000 គ្រឿង។ រថយន្តប្រវែង 5.1 ម៉ែត្រនេះ មានជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធ (BEV)…
ថ្មីៗពី សេដ្ឋកិច្ច
ទោះបីជាក្រុមហ៊ុន Tesla កំពុងតែទិញអាគុយលីចូមសម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ខ្លួន ពីក្រុមហ៊ុនចិន Gangfeng Lithium ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូមចិនមួយទៀត គឺ Yahua Industrial Group។
ក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ បានពង្រឹងការផ្លាស់ប្តូរទៅពឹងផ្អែកលើសេវាកម្មដែលមាននៅក្នុង Cloud សម្រាប់ការងារ, ការកម្សាន្ត និង ទំនាក់ទំនងសង្គម។
យោងតាមនាយកដ្ឋានធុរកិច្ចថាមពល (Department of Energy Business ឬហៅកាត់ថា DOEB) បានឲ្យដឹងថា ការប្រើប្រាស់ប្រេងនៅប្រទេសថៃ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ១៣ ភាគរយ ដោយសារតែវិបត្តិសេដ្ឋកិច្ច។
ក្រុមហ៊ុនជប៉ុនចំនួន ២២ បន្ថែមទៀតបានចុះបញ្ជីប្រទេសវៀតណាម ជាទិសដៅវិនិយោគបន្ទាប់របស់ពួកគេ ក្រោមគ្រោងការណ៍ដែលរដ្ឋាភិបាលជប៉ុននឹងផ្តល់មូលនិធិផ្លាស់ប្តូរផលិតកម្មពីប្រទេសចិន។