Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»Tesla ចុះកិច្ចសន្យា ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយឡានអគ្គិសនីចិន
    សេដ្ឋកិច្ចពិភពលោក

    Tesla ចុះកិច្ចសន្យា ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយឡានអគ្គិសនីចិន

    December 31, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ទោះបីជាក្រុមហ៊ុន Tesla កំពុងតែទិញអាគុយលីចូមសម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ខ្លួន ពីក្រុមហ៊ុនចិន Gangfeng Lithium ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូមចិនមួយទៀត គឺ Yahua Industrial Group។

    ពាណិជ្ជកម្ម

    Yahua Industrial Group ដែលមានមូលដ្ឋាននៅខេត្ត Sichuan ប្រទេសចិន ឥឡូវនេះនឹងបញ្ជូនអាគុយលីចូម (battery-grade lithium hydroxide) ទៅឲ្យក្រុមហ៊ុន Tesla ដែលចាប់ផ្តើមនៅឆ្នាំ ២០២១ និង រហូតដល់ឆ្នាំ ២០២៥។ តម្លៃសរុបនៃកិច្ចសន្យាត្រូវបានគេនិយាយថា មានចំនួន ៦៣០-៨៨០ លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Reuters។

    ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla ដែលបានចាប់ផ្តើមចែកចាយរថយន្តពីរោងចក្រ Gigafactory នៅក្នុងទីក្រុងសៀងហៃ មិនទាន់បានធ្វើអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ។

    គួរឲ្យដឹងដែរថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Yahua បានបើករោងចក្រផលិតអាគុយលីចូម ដែលមានសមត្ថភាពអាចផលិតបានចំនួន ២០ ០០០ តោនក្នុងមួយឆ្នាំ ដែលច្រើនជាងពីមុនទ្វេដង បើទោះបីជាជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការក៏ដោយ៕

    Tesla
    Share. Facebook Telegram WhatsApp
    Previous Articleវៀតណាម ដាក់គោលដៅកំណើន GDP ៦,៥ ភាគរយនៅឆ្នាំក្រោយ
    Next Article តម្លៃអចលនទ្រព្យនៅវៀតណាម ក្នុងឆ្នាំ២០២០ កើនឡើង ទោះបីជាមានកូវីដ១៩

    Related Posts

    តើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា

    October 10, 20251 Min Read

    ប្រព័ន្ធ Full-Self Driving របស់ Tesla កំពុងជួបវិបត្តិបន្ទាប់ពីបរាជ័យក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង

    September 18, 20251 Min Read

    អនាគត! Tesla នឹងផ្លាស់ប្តូរទិសដៅរបស់ខ្លួនពីការផលិតរថយន្តអគ្គិសនី ទៅជាមនុស្សយន្តវិញ

    September 4, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.