Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»តម្លៃអចលនទ្រព្យនៅវៀតណាម ក្នុងឆ្នាំ២០២០ កើនឡើង ទោះបីជាមានកូវីដ១៩
    អាជីវកម្ម & សេដ្ឋកិច្ច

    តម្លៃអចលនទ្រព្យនៅវៀតណាម ក្នុងឆ្នាំ២០២០ កើនឡើង ទោះបីជាមានកូវីដ១៩

    December 31, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    តម្លៃអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម បានហក់ឡើងខ្ពស់ជាពិសេសនៅទីក្រុង ហាណូយ និង ហូជីមីញ នៅឆ្នាំ ២០២០ នេះ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី។

    ពាណិជ្ជកម្ម

    តម្លៃអាផាតមិន (Apartment) នៅទីក្រុងធូដុក (Thu Duc City) ដែលជាតំបន់ទីក្រុងថ្មីមួយនៅភាគខាងកើត ទីក្រុង ហូជីមីញ គឺមានតម្លៃចន្លោះ ៦០ ទៅ ៩០ លានដុង (២ ៦០០ ទៅ ៣ ៩០០ ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដែលជាតំបន់ Premium មួយ ខណៈការបង្កើតទីក្រុងថ្មីនេះជំរុញឲ្យមានតម្រូវការកាន់តែខ្ពស់។

    ដោយឡែក នៅក្នុងតំបន់ដែលមានតំលៃសមរម្យ តម្លៃបានកើនឡើង ២០ ទៅ ៤០ ភាគរយ ដល់ ៣០ ទៅ ៣៥ លានដុង ក្នុងមួយម៉ែត្រការ៉េ ដោយសារទីក្រុងថ្មីនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានកំណែទម្រង់រដ្ឋបាល និងកំណើន។

    ជាមួយគ្នានេះ តំបន់ផ្សេងទៀតនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាម ក៏ត្រូវបានគេមើលឃើញថា ឡើងថ្លៃនៅឆ្នាំ ២០២០ នេះដែរ។

    ផ្នែកអចលនទ្រព្យដែលបានសាងសង់រួចរាល់ នៅក្នុងទីក្រុងហូជីមីញ ត្រូវបានគេមើលឃើញតម្លៃជាមធ្យមកើនឡើងជិត ៣៦ ភាគរយ ដល់ ៥ ២៧៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងត្រីមាសទី ២ និង កំណត់ត្រាថ្មីចំនួន ៥ ៣៣៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងត្រីមាសទី ៣ ហើយការកើនឡើងបន្ថែមទៀត ត្រូវគេរំពឹងថាកើតឡើងនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ នេះតែម្តង៕

    វៀតណាម អចលនទ្រព្យ
    Share. Facebook Telegram WhatsApp
    Previous ArticleTesla ចុះកិច្ចសន្យា ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយឡានអគ្គិសនីចិន
    Next Article ម៉ិកស៊ីកូ នឹងក្លាយជាទីផ្សារថ្នាំជក់ស្របច្បាប់ ធំជាងគេបំផុតលើពិភពលោក

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.