Li Auto i8 គឺជារថយន្តអគ្គិសនីសុទ្ធទីពីររបស់ក្រុមហ៊ុន បន្ទាប់ពី Li Mega MPV។ វាត្រូវបានបញ្ចេញជាផ្លូវការជា SUV អគ្គិសនីបីជួរទំហំធំ ដែលផ្ដោតលើគ្រួសារកម្រិតមធ្យមដល់កម្រិតខ្ពស់។
Li Auto i8 មានទំហំបណ្តោយ 5085 មម / ទទឹង 1960 មម / កម្ពស់ 1740 មម និងមានគម្លាតពីកង់មុខទៅក្រោយ 3,050 មម i8 ជាប់ប្រកួតប្រជែងជាមួយ SUV អគ្គិសនីទំហំមធ្យមនិងធំផ្សេងៗទៀត ប៉ុន្តែមានការយកគំរូច្រើនពីរចនាបែប MPV។ វាត្រូវបានរចនាឲ្យមាន កម្រិតជ្រែកខ្យល់ (drag coefficient) 0.218 Cd ដែលទាបបំផុតសម្រាប់រថយន្តទំហំដូចនេះ។ Li Auto ផ្តោតលើប្រតិបត្តិការជាក់ស្តែង និងភាពប្រណិត ដោយបំពាក់ប្រព័ន្ធទំនើប ប្រព័ន្ធជំនួយឆ្លាតវៃ និងអត្ថប្រយោជន៍ក្នុងរថយន្តប្រណិត ដូចជា កៅអី (zero-gravity ) និង អេក្រង់កម្សាន្តខាងក្រោយទំហំ 21 អ៊ីញ។
ការរចនាខាងក្រៅ i8 មានរាង streamline ដើម្បីកាត់បន្ថយការស្ទះខ្យល់នៅពេលបើកបរ ខាងមុខ រចនាប្លង់ daylight-running light ត្រូវបានផ្លាស់ទៅខ្សែបន្ទាត់ក្រឡាចំហៀង (hood line) ផ្តល់រូបរាង minimalist ហើយភ្លើងមុខស្ទើរតែបាត់មើលមិនឃើញ ភ្លើងសញ្ញាមានកម្រាស់ត្រឹមតែ 7 មម ដែលជាផ្នែកស្តើងបំផុតមួយក្នុងឧស្សាហកម្មរថយន្ត។ ពេលមើលពីចំហៀង វាមានរាងដូចដំណក់ទឹកជាមួយផ្ទៃរលោង និងដំបូលទេស្ទើរតែធ្លាក់ចុះ។ ពេលមើលជាក់ស្តែង រូបរាងវាហាក់បីដូច MPV ជាង SUV ព្រោះផ្នែកកាប៊ីនវែង និងកញ្ចក់ត្រង់ ដែលផ្ដោតលើទំហំខាងក្នុង។ វាក៏មានប្រព័ន្ធ air suspension អាចបន្ថយឬលើកកម្ពស់ ដើម្បីកែលំអស្ថានភាព និងការប្រើប្រាស់។
ខាងក្នុងកាប៊ីន i8 កាន់តែទំនើប ជាមួយ dual-screen ខាងមុខ ដែលស្គាល់ស្រាប់ពី Li Auto បូកជាមួយអេក្រង់តូចលើចង្កូត និង HUD ធំ ទីតាំងអង្គុយទាបជាងធម្មតា និងកញ្ចក់មុខវែង ជាមួយកៅអីបែប Sport ។
មាន ambient lighting LED និងជម្រើសពណ៌ចម្រុះ ដើម្បីភាពទាក់ទាញ។ ជួរទីពីរ មាន កៅអី zero-gravity ដែលអាចគ្រប់គ្រងតាមសំឡេងឬអេក្រង់ វាមានតុតូច និងទូទឹកកកធំ។ អេក្រង់ដ៏ធំ 21 អ៊ីញ ត្រូវបានដំឡើងលើដំបូល និងគាំទ្រដោយ app និង remote Bluetooth។
ជួរទីបី ផ្តល់ការអង្គុយធម្មជាតិជាងគេក្នុង segment មានទំហំធំងាយស្រួលដាក់ជើង ទោះបីមានដំបូលរាងទេបន្តិចក៏ដោយ ទ្វារចេញចូលធំងាយស្រួល ប៉ុន្តែមិនមាន sliding doors។ ជួរទីពីរអាចកែតម្រូវប្រវែងជើង និង recline ហើយបង្កើតកន្លែងសម្រាប់ដាក់ជើងជួរទីបី។
i8 មានជម្រើសថ្ម ternary lithium (NMC) ២ មានថ្មទំហំ 90.1 kWh និង 97.8 kWh ក្នុងការសាកមួយពេញប្រើប្រាស់បាន 670 គម សម្រាប់ថ្មតូច និង 720 គម សម្រាប់ថ្មធំ i8 ក៏អាចសាកបានលឿន UNG (5C fast charging system) គ្រាន់តែចាយពេលសាក 10 នាទីអាចធ្វើដំណើរបាន 500 គម។ ហើយសម្រាប់ការប្រើប្រាស់ថាមពលវិញគឺ ប្រហែល 13.4 kWh/100 km (ដោយថ្ម 90.1 kWh) និង 13.6 kWh/100 km (ដោយថ្ម 97.8 kWh)។
Li Auto i8 ប្រើប្រព័ន្ធ dual-motor AWD (all-wheel-drive): ដោយម៉ូទ័រមុខផលិតកម្លាំងបាន 150 kW និងម៉ូទ័ក្រោយផលិតកម្លាំងបាន 250 kW កម្លាំងសរុបប្រមាណ 400 kW ~ 536 hp (544 PS) វាមានល្បឿនពី 0 ទៅ 100 km/h ចាយពេល 4.5 វិនាទី និងល្បឿនអតិបរមា: 180 km/h។

??????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????