កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Xiaomi 14T និង 14T Pro ជាមួយតម្លៃលក់ចាប់ពី ៧២៣ ដុល្លារ ដល់ ១ ១១៣ ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុប។
សម្រាប់ទូរស័ព្ទដៃ Xiaomi 14T និង 14T Pro ទទួលបានអេក្រង់ CrystalRes AMOLED ទំហំ ៦,៦៧ អ៊ីញ 144Hz មានកម្រិតបង្ហាញ 1.5K (2712 x 1220 pixels) និងកម្រិតពន្លឺ 4,000 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8300-Ultra 4nm និងបន្ទះឈីប MediaTek Dimensity 9300+ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi Hyper OS និងទទួលបាន RAM 12GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ Xiaomi 14T និង 14T Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Ultra-Wide ទំហំ 12MP និងលេន Telephoto ទំហំ 50MP 2.6x ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 20MP។
ចំណែកផ្នែកថាមពលថ្មទូរស័ព្ទដៃ Xiaomi 14T ទទួលបានថ្មទំហំ 5,000mAh គាំទ្រការសាកតាមខ្សែ 45W ចំណែក 14T Pro ទទួលបានថាមពលថ្មទំហំ 5,000mAh គាំទ្រការសាកតាមខ្សែ 120W និង 50W Wireless Charging ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6E (14T), Wi-Fi 7 (14T Pro), Bluetooth 5.4, GPS, USB Type-C និង NFC ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Xiaomi 14T មានកម្រាស់ ៧,៨ ម.ម និងទម្ងន់ ១៩៥ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៤ រួមមាន Lemon Green, Titan Black, Titan Gray និង Titan Blue ចំណែក 14T Pro មានកម្រាស់ ៨,៣៩ ម.ម និងទម្ងន់ ២០៩ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៣ រួមមាន Titan Black, Titan Gray និង Titan Blue ៕