កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Xiaomi MIX Flip ដែលជាទូរស័ព្ទដៃអាចបត់អេក្រង់បាន ជាមួយតម្លៃលក់ចាប់ពី ១ ៤៤៦ ដុល្លារ ក្នុងទីផ្សារតំបន់អឺរ៉ុប។
ទូរស័ព្ទដៃ Xiaomi MIX Flip ទទួលបានអេក្រង់ AMOLED ខាងក្រៅទំហំ ៤ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (1392×1280 pixels) និងកម្រិតពន្លឺ 3,000 nits ចំណែកអេក្រង់ AMOLED ខាងក្នុងមានទំហំ ៦,៨៦ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2912 x1224 pixels) និងកម្រិតពន្លឺ 3,000 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi Hyper OS និងទទួលបាន RAM 12GB និងអង្គផ្ទុក 512GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងបាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ Xiaomi MIX Flip ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS បូករួមជាមួយលេន Telephoto ទំហំ 50MP 2.6x អាចថតវីដេអូបានកម្រិត 8K ក្នុងល្បឿន 120fps ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP។ ចំណែកផ្នែកថាមពលថ្មទូរស័ព្ទដៃ Xiaomi MIX Flip ទទួលបានថ្មទំហំ 4,780mAh គាំទ្រការសាកតាមខ្សែ 67W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6E, Bluetooth 5.4, GPS, USB Type-C 2 Gen 1 និង NFC ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Xiaomi MIX Flip មានកម្រាស់ ៧,៨ ម.ម ពេលលាត និងកម្រាស់ ១៦,១៩ ម.ម ពេលបត់ និងទម្ងន់ ១៩២ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន២ រួមមាន Black និង Purple ៕