Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Huawei Stelato S9T Wagon ចាប់ផ្តើមលក់នៅប្រទេសចិន តម្លៃ 45,670 ដុល្លារ ក្នុង 1 ម៉ោងលក់បាន 10,000 គ្រឿង
    យានយន្ត

    Huawei Stelato S9T Wagon ចាប់ផ្តើមលក់នៅប្រទេសចិន តម្លៃ 45,670 ដុល្លារ ក្នុង 1 ម៉ោងលក់បាន 10,000 គ្រឿង

    August 19, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តស្ទេសិនវ៉ាហ្គុនថាមពលថ្មី Stelato S9T ដែលបង្កើតរួមគ្នារវាង Huawei និង BAIC បានចាប់ផ្តើមលក់ជាមុននៅប្រទេសចិន ជាមួយតម្លៃចាប់ពី 328,000 យួន (45,670 ដុល្លារ)។ ក្រោយពេលបើកពិធីដាក់ឱ្យកក់ មិនទាន់បានមួយម៉ោង ទើបមានការកក់បានដល់ 10,000 គ្រឿង។ រថយន្តប្រវែង 5.1 ម៉ែត្រនេះ មានជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធ (BEV) និង (EREV) បំពាក់ជាមួយ air suspension និងប្រព័ន្ធ Huawei ADS 4
    ផ្នែកខាងក្នុងរបស់ Stelato S9T មានអេក្រង់ 3 អេក្រង់ចម្បងនៅកណ្តាលទំហំ 16.1 អ៊ីញ (floating) អេក្រង់ LCD បង្ហាញព័ត៌មានរថយន្ត 12.3 អ៊ីញ និងអេក្រង់ 12.3 អ៊ីញសម្រាប់អ្នកដំណើរនៅខាងមុខ។ Huawei បានផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ (OS)។
    កៅអីមានមុខងារ កម្តៅ, ត្រជាក់ និងម៉ាស្សា 10 ចំណុច  ហើយកៅអីអ្នកដំណើរខាងមុខមាន zero-gravity។ Stelato S9T ក៏មានជម្រើស projector 32 អ៊ីញ សម្រាប់អ្នកដំណើរខាងក្រោយ បន្ថែមលើនេះ មាន Huawei Sound speakers ដល់ទៅ 25 គ្រាប់ និងទូទឹកកកក្នុងឡាន។
    បច្ចេកវិទ្យាជំនួយអ្នកបើកបរ Stelato S9T ប្រើ Huawei ADS 4 ដែលមានឧបករណ៍ចាប់សញ្ញា 32 ដោយមាន LiDAR 4 (ផលិតដោយ Huawei) រួមទាំង LiDAR ខាងមុខ 192-line វាអាចធ្វើការ Navigate on Autopilot (NOA) ពីចំណុចមួយទៅចំណុចមួយ និងចតដោយស្វ័យប្រវត្តិ។
    ប្រព័ន្ធកម្លាំងរបស់ Stelato S9T អគ្គិសនីសុទ្ធមានេះម្រើស RWD ម៉ូទ័រខាងក្រោយមានកម្លាំង 227 kW (304 hp) និង AWD ម៉ូទ័រ 2 មានកម្លាំង 385 kW (516 hp) វាប្រើថ្ម CATL NMC ទំហំ 100 kWh សាកម្តងប្រើប្រាស់បានចម្ងាយ 801 km។
    ចូលមកដល់ជម្រើស EREV (Range Extender EV) ជម្រើសថ្មគឺមានទំហំ 37 kWh LFP និង 53.4 kWh ម៉ូទ័រខាងក្រោយមានកម្លាំង 227 kW និងមានម៉ាស៊ីន 1.5L មានកម្លាំង (118 kW / 158 hp) សម្រាប់ការប្រើប្រាស់ EV mode មានចម្ងាយដល់ទៅ 354 km តែបើប្រើ Hybrid mode មានចម្ងាយបើកបរសរុបដល់ទៅ 1,305 km។

    Stelato S9T មានរហូតដល់ ៤ជម្រើសហើយនេះក៏ជាតម្លៃនៃជម្រើសនៃម៉ូដែលនីមួយៗ៖ Stelato S9T EREV Max RWD – មានតម្លៃ 45,670 USD, Stelato S9T BEV Max RWD – មានតម្លៃ  48,450 USD, Stelato S9T EREV Ultra RWD – មានតម្លៃ 51,240 USD, Stelato S9T BEV Ultra AWD – មានតម្លៃ 54,020 USD។ ការកក់បានចាប់ផ្តើមនៅចិន ថ្ងៃទី 18 សីហា និងទទួលបានការកក់ 10,000 គ្រឿងក្នុង 1 ម៉ោង។ វានឹងចូលទីផ្សារចិននៅខែកញ្ញា 2025 ចំពោះទីផ្សារអន្តរជាតិ មិនទាន់មានព័ត៌មានទេតែ Huawei និង BAIC អាចផ្តោតសំខាន់ទៅលើការលក់ក្នុងប្រទេសជាចម្បង។

    ពាណិជ្ជកម្ម
    BAIC Huawei Stelato S9T
    Share. Facebook Telegram WhatsApp
    Previous Articleចិន បង្ហាញយន្តហោះប្រភេទថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់ប្រកួតប្រជែងជាមួយអាមេរិក!
    Next Article អាមេរិក បង្ហាញចេញដ្រូនប្រភេទថ្មីរបស់ខ្លួន អាចផ្ទុកទម្ងន់បានដល់ ៤៥គីឡូក្រាម ឯណ្ណោះ!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.