អ្នកធ្វើដំណើរតាមតាក់ស៊ី ដែលធ្វើដំណើរទៅ និងមកពីអាកាសយានដ្ឋាន Don Mueang និង Suvarnabhumi ឥឡូវនេះត្រូវបង់ថ្លៃដឹកឥវ៉ាន់ឲ្យទៅអ្នករត់តាក់ស៊ី។
តាមបទបញ្ជាដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីដឹកជញ្ជូន Saksayam Chidchob កាលពីថ្ងៃទី ២៨ ខែតុលាហើយនឹងចូលជាធរមាននៅថ្ងៃទី ១៧ ខែវិច្ឆិកា អនុញ្ញាតឲ្យអ្នកបើកបរតាក់ស៊ីគិតថ្លៃដឹកវ៉ាលីបន្ថែមពីអ្នកដំណើរ ពី ២០ ទៅ ១០០ បាត។
គួរឲ្យដឹងថា កៅអីរុញ និងឧបករណ៍ជំនួយការចល័យផ្សេងៗ ដូចជា ឈើច្រ័ត មិនត្រូវបានគិតលុយឡើយ រួមទាំងកាតាបតូចៗ ដូចជា តាកាបស្ពាយពីក្រោយ, តាកាបដាក់កុំព្យូទ័រយួរដៃ ឬកាបូបយួរដៃតូចៗ។
សេចក្តីប្រកាសខាងលើបាននិយាយថា វ៉ាលី ឬកាបូបណាដែលមានប្រវែង ឬទទឹងធំជាង ៥៨ សង់ទីម៉ែត្រ (២៦ អ៊ីញ) នឹងត្រូវគិតថ្លៃបន្ថែម ២០ បាត។ ក្នុងករណីអ្នកដំណើរមានកាតាបតូចៗច្រើនជាង ៣ នោះការគិតថ្លៃបន្ថែម ២០ បាតក្នុងមួយកាតាប នឹងត្រូវអនុវត្ត។
ចំណែកវ៉ាលីធំៗ ដូចជា កាបូបវាយកូនហ្គោល កង់ជិះ ក្តារបន្ទះ Surfboards និងឧបករណ៍តន្រ្តី ដែលមានទទឹង ឬប្រវែងធំជាង ១២៧ សង់ទីម៉ែត្រ (៥០ អ៊ីញ) ត្រូវគិតថ្លៃ ១០០ បាតក្នុងមួយគ្រឿង/ដុំ៕