រថយន្ត Volvo XC70 ថ្មីបានចេញពីរោងចក្រយ៉ាងផ្លូវការនៅរោងចក្រទីតា Zhou ហើយនឹងចាប់ផ្តើមបើកអោយកក់នៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show ថ្ងៃទី 27 ខែសីហា។ រថយន្តនេះត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ SUV ប្រណិត D-Segment ដែលស្ថិតនៅចន្លោះម៉ូដែល Volvo 60 និង 90 series SUV និងផលិតលើគ្រោងឆ្អិង SMA Super Hybrid Architecture។
ទំហំ និងការរចនាផ្ទៃខាងក្រៅរបស់ Volvo XC70 ថ្មីមានប្រវែង 4,815 មម ទទឹង 1,890 មម និងកម្ពស់ 1,650 មម ជាមួយប្រវែងអ័ក្សកង់មុខទៅក្រោយ 2,895 មម។ ផ្នែកខាងមុខរថយន្តអនុវត្តរចនាប្លង់រថយន្តថាមពលថ្មីរបស់ Volvo ដែលមានផ្ទៃបិទខាងមុខ (Closed-Off Front Fascia) ដែលស្រដៀងទៅនឹង EX90 មុនៗ វាមានភ្លើង “Thor’s Hammer” សម្រាប់ពេលថ្ងៃ ដែលស្ថិតលើកញ្ចក់ភ្លើងមុខ ដែលរួមមានភ្លើងខ្ពស់ និងទាប។
ផ្នែកខាងក្រោយវិញមានភ្លើង “Viking Axe” របស់ Volvo ត្រូវបានបង្ហាញតែប្រកបដោយលក្ខណៈបុរាណ បន្ទាត់ភ្លើងឈរ និងភ្លើងក្រោយ C-Shaped ត្រូវបានរចនាឡើងដើម្បីបង្កើតការទទួលស្គាល់ខ្ពស់ពេលបំភ្លឺ ដែលវាផ្ទុកកន្ទុយសម្អាតកញ្ចក់ក្រោយ (Rear Wiper) ដោយលាក់ល្អលើកញ្ចក់ក្រោយ។
ប្រព័ន្ធម៉ាស៊ីន និងសមត្ថភាពសម្រាប់ Volvo XC70 ថ្មីផលិតលើ SMA Super Hybrid Architecture មានចម្ងាយអគ្គិសនីសុទ្ធលើស 200 km និងចម្ងាយសរុប 1,200 km ជាមួយការប្រើប្រាស់ប្រេងទាប 5.85 L/100 km (WLTC) នៅពេលថ្មចេញថាមពល។
ប្រព័ន្ធ Super Hybrid របស់ XC70 រួមមាន៖ ម៉ាស៊ីន 1.5T សម្រាប់ Plug-in Hybrid បូកជាមួយម៉ូទ័រ ៣ គ្រាប់ P1+P2+P4 និងប្រព័ន្ធចរន្ត 3-វគ្គ DHT
ម៉ាស៊ីន 1.5T ប្រើ Miller Cycle និង High-Pressure Direct Injection ផ្តល់កម្លាំងអតិបរមា 120 kW និងកម្លាំងរមួល 255 Nm មានប្រសិទ្ធភាពកម្តៅ 44%។ ម៉ូទ័រ P1 60 kW មានភារកិច្ចផលិតថាមពល និងចាប់ផ្តើមម៉ាស៊ីន P2 107 kW នៅអ័ក្សខាងមុខ ជាម៉ូទ័រចល័តចម្បង P4 156 kW នៅអ័ក្សក្រោយ ប្រើសម្រាប់ជួយបើកបរជាមួយប្រព័ន្ធ (AWD) ពេលចាំបាច់។
ប្រព័ន្ធចម្លង Hybrid 3-Speed DHT ប្រព័ន្ធនេះអាចអោយម៉ាស៊ីន 1.5T ចូលប្រើ Direct Drive តាំងពីល្បឿន 20 km/h ដែលប្រសើរជាងប្រព័ន្ធ Plug-in Hybrid ធម្មតាដែលត្រូវការល្បឿនលើស 60 km/h មុនពេលម៉ាស៊ីនចូល Direct Drive។ ការរចនាបែបម៉ូទ័រ 3 + 3-Speed DHT មានភាពស្មុគស្មាញជាង Plug-in Hybrid ធម្មតា ឬ Range Extender ប៉ុន្តែគាំទ្រម៉ូដ Hybrid ៧ ប្រភេទ ដើម្បីប្ដូរផ្លូវថាមពលដោយផ្អែកលើចេតនារបស់អ្នកបើកបរ។ សម្រាប់តម្លៃ CamboBiz គិតថា XC70 ប្រហែល 50,000 ដុល្លារ។
រថយន្ត Volvo XC70 ផលិតនៅចិនចាប់ផ្តើមចេញពីរោងចក្រហើយ៖ SUV ប្រភេទ Plug-in Hybrid បែបប្រណិត មានម៉ូទ័រដល់ទៅ 3
1 Min Read