ទីបំផុត នៅលើ iPhone 15 ទាំងអស់ Apple បានដាក់ឱ្យប្រើមុខងារអាចពិនិត្យ វត្តជីវិតរបស់ថ្ម iPhone និងអាចពិនិត្យថ្ងៃផលិតរបស់ថ្ម និងពេលចាប់ផ្ដើមប្រើថ្មដំបូងផងដែរ។
កាលពីមុន ការពិនិត្យមើលទាំងនេះ មិនងាយស្រួលនោះឡើយ ត្បិតត្រូវប្រើកម្មវិធីក្រៅផ្លូវការដទៃ ដូចប្រើ third-party apps ដូចជាកម្មវិធី CoconutBattery ជាឧទាហរណ៍ ឬតម្រូវឱ្យយើងចូលទៅទាញយករបាយការណ៍ថ្មពី analytics ដោយស្វែងរក last_value_CycleCount ដែលមានតួអក្សររាប់រយបន្ទាត់ ដើម្បីមើលវត្តជីវិតរបស់ថាមពលថ្ម iPhone។
ដោយឡែកពេលនេះ គ្រប់យ៉ាងគឺស្វ័យប្រត្តិ ត្បិតអ្នកប្រើមានភាពងាយស្រួល ដោយគ្រាន់តែចូលទៅកាន់ Setting ចូលទៅកាន់ General ជ្រើសយក About និងអូសទៅ “Battery” នឹងអាចមើលពីព័ត៌មានថ្ម iPhone បានហើយ។
គួរបញ្ជាក់ថា ថ្មរបស់ iPhone ជាប្រភេទលីចូម គឺថាថ្មប្រភេទនេះវាមានអាយុកាល ឬវដ្ដថ្មរបស់វា ដោយរាល់ការប្រើថាមពលថ្មអស់ ១០០% រាប់ថាមួយជុំ និយាយឱ្យងាយយល់ គឺ១វដ្ដរបស់ថ្ម iPhone គឺមានច្រើជុំ ឬច្រើន Cycle Count។
ជាឧទាហរណ៍ យើងអាចទាញបានថា ថ្ងៃទី១ អ្នកប្រើទូរសព្ទអស់ថ្ម ៧៥% បន្ទាប់មកយប់ឡើងសាកថ្ម។ ថ្ងៃទី២ អ្នកប្រើថ្មអស់ ២៥% បន្ថែម នោះអាយុកាលរបស់ថ្មនឹងរាប់១ជុំ ឬ ១ Circle Count ហើយរយៈពេលពីរថ្ងៃប្រើអស់ ១០០% នេះគេហៅថា ១ Charge Cycle ផងដែរ៕