Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ត្រឹមខែសីហា ចំនួនឡានចិននាំចេញទៅរុស្ស៊ី កើនឡើង ៦៦៤%
    យានយន្ត

    ត្រឹមខែសីហា ចំនួនឡានចិននាំចេញទៅរុស្ស៊ី កើនឡើង ៦៦៤%

    September 26, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ឧស្សាហកម្មយានយន្តចិនបាននាំចេញរថយន្តបាន ៤៣៦ ០០០គ្រឿង កាលពីខែសីហា ដែលជាការកើនឡើង ៣៩% ធៀបនឹងខែសីហា ឆ្នាំមុន ហើយគិតពីខែមករាដល់ខែសីហា ចំនួននាំចេញមានសរុបដល់ ៣,២២លានគ្រឿង ជាការកើនឡើង ៦៥%។

    ពាណិជ្ជកម្ម

    គួរចាប់អារម្មណ៍ដែរថា តម្លៃជាមធ្យមនៃរថយន្តដែលនាំចេញក្នុងរយៈពេល ៨ខែដំបូង នៃឆ្នាំ២០២៣នេះ បានកើនឡើងដល់ ២ម៉ឺនដុល្លារ ដោយធៀបនឹងកាលពីឆ្នាំ២០២២ គឺមានតម្លៃប្រមាណ ១៨ ០០០ដុល្លារ ប៉ុណ្ណោះ។

    ជោគជ័យនៃការនាំចេញរថយន្តរបស់ចិន គឺដោយសារតែតម្រូវការដ៏ខ្លាំងក្លាក្នុងទីផ្សារដូចជាប្រទេសរុស្ស៊ី និងប្រទេសអាមេរិកឡាទីនមួយចំនួនក្នុងទ្វីបអាមេរិក។

    ក្នុងឆ្នាំ២០២២ ចិនបាននាំចេញរថយន្ត ១៦ម៉ឺនគ្រឿង ទៅកាន់រុស្ស៊ី ហើយសម្រាប់ឆ្នាំ២០២៣ គិតត្រឹមខែសីហានេះ ចំនួននាំចេញបានឡើងដល់ ៥៤៤ ០០០គ្រឿង ជាការកើនឡើង ៦៦៤% ឯណោះ។

    ទន្ទឹមនឹងនេះដែរ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនក៏បានទាក់ទាញអតិថិជននៅលោកខាងលិចបានយ៉ាងច្រើនសន្ធឹកផងដែរ រួមទាំងទីផ្សារអាស៊ីអាគ្នេយ៍៕

    ប្រភព ៖ carnewschina

    Share. Facebook Telegram WhatsApp
    Previous Articleលែងពិបាកអ្នកប្រើកម្មវិធីទី៣ ឬមើលរបាយការថ្ម ពេលនះ iPhone 15 អាចមើលអាយុកាលថ្ម ដឹងថ្ងៃផលិត និងថ្ងៃចាប់ផ្ដើមប្រើ
    Next Article បណ្ដាញសង្គមទាំង ១០ មានអ្នកប្រើរាប់ពាន់លាននាក់ក្នុង១ថ្ងៃៗនិងខែ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.