SUV ទំហំមធ្យមនេះមានសក្ដានុពលទាក់ទាញខ្លាំង ប៉ុន្តែមិនមែនដោយសារភាពរំភើបជាមួយរូបរាងរបស់វាទេ វាមានទំហំធំ និងពេញនិយម ព្រោះវាជារថយន្តដែលអនុវត្តបានច្រើនក្នុងការប្រើប្រាស់។ Honda Passport ក៏អាចប្រើប្រាស់បានច្រើនដូចគូប្រកួតរបស់វាដែរ ប៉ុន្តែមិនមែនគ្រាន់តែជារថយន្តដឹកឥវ៉ាន់ទេ។ អត្ថប្រយោជន៍របស់វាគឺភាំព ទំហំធំទូលាយ មានសម្លេងស្ងាត់ក្នុងកាប៊ីន ការបើកបរមានផាសុខភាព វាចាប់ផ្តើមពីការគ្រប់គ្រង ការបួងចង្កូតមានភាពច្បាស់លាស់ ប្រព័ន្ធ All-Wheel Drive មានស្តង់ដាររួមបញ្ចូល torque-vectoring ដើម្បីបង្កើនការចាប់កង់ជាមួយផ្លូវបានល្អ ការបើកបរមានផាសុខភាពសម្រាប់គ្រួសារ…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ[1]ចុងក្រោយរបស់ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ…
ក្រុមហ៊ុន LG Display នឹងវិនិយោគបន្ថែមទឹកប្រាក់ ៧២៥ លានដុល្លារបន្ថែមទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងប្រទេសវៀតណាម ដោយការវិនិយោគចុងក្រោយនេះ ធ្វើឲ្យទំហំវិនិយោគសរុប មានចំនួន ៣,២៥ ពាន់លានដុល្លារ។
កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។
ក្រុមហ៊ុន Warner Music Group (WMG) ដែលមានតារាចម្រៀងល្បីៗ ដូចជា Ed Sheeran និង Bruno Mars ជាដើម បានប៉ាន់ប្រមាណថា តម្លៃខ្លួនរបស់វាអាចឡើងរហូតដល់ ១៣,២ ពាន់លានដុល្លារ ស្របពេលដែលវាត្រៀមចុះបញ្ជីភាគហ៊ុនរបស់ខ្លួន នៅលើផ្សារហ៊ុន Nasdaq ។