Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ត្រកូលស៊េរី V ថ្មីគឺ​ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait​ កាន់តែប្រសើរនៅកម្ពុជា
    ព័ត៌មានថ្មីៗ

    ត្រកូលស៊េរី V ថ្មីគឺ​ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait​ កាន់តែប្រសើរនៅកម្ពុជា

    August 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ភ្នំពេញ កម្ពុជា – [ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥] –  ម៉ាកទូរស័ព្ទអន្តរជាតិ vivo បានប្រកាសចេញស៊េរី V ថ្មីគឺ​ V60 បានមកដល់កម្ពុជាក្នុងខែសីហានេះហើយ​​ ។ ​​V60 ដែលសហការក្នុងការអភិវឌ្ឍជាមួយ ZEISS រួមបញ្ចូលជាមួយសេនស័រ IMX882 ដ៏កំពូលពី vivo បានរចនាឡើងសម្រាប់ផ្តល់បទពិសោធន៍ថតរូបដ៏ល្អឥតខ្ចោះនិងជួយបង្កើនសមត្ថភាពកាមេរ៉ាតេឡេហ្វូតូ( telephoto camera) ធ្វើអោយប្រសើរឡើង​នូវសមត្ថភាពនៃការថតក្នុងស្ថានភាពដែលមានពន្លឺទាបនិងប​​​ច្ចេកវិទ្យាថតរូបតាមរយៈ AI (AI-powered photography)​។​

    ពាណិជ្ជកម្ម

    ដើម្បីធានាបាននូវលទ្ធផលគុណភាពខ្ពស់ ក្រុមហ៊ុន vivo បានសហការជាមួយអ្នកថតរូបដ៏ជំនាញនៅកម្ពុជារួមមាន Media Instructor Jerry Thai, Film Director Will, Fashion Portrait Photographer Checky, និង Artist Photographer Tytaart ដើម្បីសាកល្បងក៏ដូចជាបង្ហាញពីលក្ខណៈពិសេសពីប្រសិទ្ធភាពរបស់ប្រព័ន្ធកាមេរ៉ារបស់ V60 រួមផ្សំជាមួយនឹងប្រតិបត្តិការបន្ទះឈីប ថ្មដែលអាចប្រើបានពេញមួយថ្ងៃ និងការរចនាដ៏ទាក់ទាញនៃជម្រើសពណ៌របស់ V60។​​​​

    vivo V60 មានពីរពណ៌ដ៏ទាក់ទាញ៖

    • ជម្រើសពណ៌ស៊ីវិល័យ ដែលធ្វើឡើងដើម្បីអ្នកនោះគឺ ពណ៌ Berry Purple ដែលជាការរួមបញ្ចូលគ្នារវាងភាពទាក់ទាញបែបយុវវ័យ និងភាពប្រណិត ស័ក្តិសមបំផុតសម្រាប់អ្នក។
    • អ្នកមិនអាចចាប់កាន់អ័ព្ទបានទេ ប៉ុន្តែអ្នកអាចមានអារម្មណ៍ដឹងបាន។ ពណ៌ Mist Gray ជម្រៅតាមរយៈជម្រាលស្រទាប់ដ៏ស្រទន់ និងស្រមោល។

    កាមេរ៉ាដែលមានគុណភាពខ្ពស់របស់ ZEISS
    លើកកម្ពស់ការថតរូបរបស់អ្នកជាមួយនឹងកាមេរ៉ាដែលកញ្ចក់លែនដែលមានវិញ្ញាបនបត្រពី ZEISS​​ ។ V60 ជួយឱ្យអ្នកថតរូបច្បាស់ ភ្លឺ និងមានពណ៌ច្បាស់ល្អ ដែលមើលទៅល្អដូចអ្វីដែលអ្នកឃើញដោយភ្នែករបស់អ្នក។ មិនថាអ្នកថតរូបទេសភាពនៅខាងក្រៅ រូបមនុស្ស ឬក្នុងកន្លែងដែលមានពន្លឺស្រអាប់ទេ ស្មាតហ្វូននេះនៅតែធ្វើឱ្យរូបថតរបស់អ្នកមើលទៅដូចថតលំដាប់ស្ទូឌីយ៉ូ។​

    សមត្ថភាពដំណើរការដ៏ខ្លាំងក្លារបស់ Snapdragon
    នៅក្រោយសមត្ថភាពខ្លាំងក្លារបស់ vivo V60 ត្រូវបានដំណើរការដោយ Qualcomm Snapdragon 7 Gen 4 ប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ ដែលអាចបើកកម្មវិធីច្រើនក្នុងពេលតែមួយ ដោយរក្សាបទពិសោធន៍ប្រើប្រាស់ឲ្យរលូន និងស្វាហាប់ ទទួលបានពិសោធន៍ល្បឿន ដោយគ្មានបញ្ហា។

    ថ្មដែលអាចប្រើបានពេញមួយថ្ងៃ

    ថ្មទំហំ 6500mAh និងការសាកដែលមានល្បឿន 90W ធានាបាននូវការភ្ជាប់ទំនាក់ទំនង ការកម្សាន្ត និងផលិតភាពការងារពេញមួយថ្ងៃ។

    ភាពធន់ទ្រាំ ភាពធន់មាំ

    vivo V60 ផ្តល់នូវភាពធន់ដោយមានសមត្ថភាពការពារទឹក និងធូលីកម្រិតខ្ពស់ IP68/IP69 និងមានមុខងារបញ្ចេញទឹកដោយចុចមួយដង (one-tap water ejection) និងការរចនាដែលធន់នឹងការប៉ះទង្គិច — ដែលត្រូវបានគេធ្វើឡើងដើម្បីធន់នឹងការជ្រមុជទឹក  និងការធ្លាក់ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃដោយគ្មានឧបសគ្គ។

    កំពុងឈានមកដល់កម្ពុជាឆាប់ៗនេះ

    vivo V60 គឺជាទូរស័ព្ទថ្មីដែលមានបច្ចេកវិទ្យាអស្ចារ្យព្រមទាំងមើលទៅពិតជាស្រស់ស្អាតថែមទៀត​។ ដូចនេះដើម្បីស្វែងយល់បន្ថែម និងក្លាយជាអ្នកដំបូងគេដែលអាចសាកល្បង V60 សូមចូលទៅកាន់ vivo.com/kh ដើម្បីតាមដានព័ត៌មានថ្មីៗ និងការផ្សាយបន្ត។

    Vivo vivo V60
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជាភាពខុសគ្នាទាំង ៤ រវាង Google Pixel 9 និង Google Pixel 10!
    Next Article ស្វីស បំបែកកំណត់ត្រាថ្មី អាចប្រើយន្តហោះសូឡារបស់ខ្លួន ហោះក្នុងកម្ពស់ដល់ទៅ ៩,៥គីឡូម៉ែត្រ ឯណ្ណោះ!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.