Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្វីស បំបែកកំណត់ត្រាថ្មី អាចប្រើយន្តហោះសូឡារបស់ខ្លួន ហោះក្នុងកម្ពស់ដល់ទៅ ៩,៥គីឡូម៉ែត្រ ឯណ្ណោះ!
    ព័ត៌មានថ្មីៗ

    ស្វីស បំបែកកំណត់ត្រាថ្មី អាចប្រើយន្តហោះសូឡារបស់ខ្លួន ហោះក្នុងកម្ពស់ដល់ទៅ ៩,៥គីឡូម៉ែត្រ ឯណ្ណោះ!

    August 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងនោះ សម្រាប់ការបំបែកកំណត់ត្រាថ្មីរបស់ប្រទេសស្វីសនេះ គឺត្រូវបានសម្រេចដោយអ្នកបើកយន្តហោះជនជាតិស្វីស លោក Raphaël Domjan ក្នុងអំឡុងពេលហោះហើរយន្តហោះ SolarStratos របស់ខ្លួន នៅលើភ្នំអាល់ស្វីស ដែលនេះគឺបានបំបែកកំណត់ត្រាមុនរបស់យន្តហោះ Solar Impulse 2 ដែលអាចហោះបានក្នុងកម្ពស់ ៩,២គីឡូម៉ែត្រ។

    ពាណិជ្ជកម្ម

    គួរបញ្ជាក់ថា ដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ការហោះហើរនេះ គឺមានរយៈពេលដល់ទៅ 5 ម៉ោង 9 នាទី ឯណ្ណោះ។ បើនិយាយពីលក្ខណៈពិសេសរបស់យន្តហោះសូឡានេះ គឺវាមានប្រវែងតួខ្លួនសរុបដល់ទៅ ៩,៦ម៉ែត្រ ឯណ្ណោះ ហើយស្លាបរបស់វាវិញ គឺមានប្រវែង ២៤,៨ម៉ែត្រ ដែលរចនាបំពាក់ជាមួយបន្ទះសូឡាទំហំ ២២ម៉ែត្រការ៉េ។ នៅសាកថ្មពេលម្តង យន្តហោះនេះគឺអាចហោះបានរយៈពេលពី ៥ ទៅ ៦ម៉ោង ឯណ្ណោះ ប៉ុន្តែវាគឺអាចបើកបរក្នុងល្បឿនកំណត់ពី ៨០ ទៅ ១៤០គ.ម/ម៉ោង តែប៉ុណ្ណោះ។

    ជាមួយគ្នានេះ ក្រុមហ៊ុន SolarStratos ផ្ទាល់ ក៏មានគម្រោងហោះយន្តហោះសូឡារបស់ខ្លួនឲដល់រយៈកម្ពស់ ២៥គីឡូម៉ែត្រ នៅពេលអនាគតផងដែរ ពោលគឺដើម្បី​ក្លាយជាគូរប្រកួតប្រជែងរបស់យន្តហោះគ្មានមនុស្សបើក Helios Prototype របស់ NASA ដែលជាយន្តហោះដែលអាចហោះបានកម្ពស់ខ្ពស់ជាងគេលើលោករហូតដល់ទៅ ២៩,៥គីឡូម៉ែត្រ ឯណ្ណោះ៕

    ប្រភពៈ NDTV

    solar-powered aircraft Switzerland
    Share. Facebook Telegram WhatsApp
    Previous Articleត្រកូលស៊េរី V ថ្មីគឺ​ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait​ កាន់តែប្រសើរនៅកម្ពុជា
    Next Article Honda Passport TrailSport 2026 បង្កើនភាពទាក់ទាញចិត្តតាមហេតុផល មិនមែនតាមអារម្មណ៍ស្រលាញ់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.