Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Honda Passport TrailSport 2026 បង្កើនភាពទាក់ទាញចិត្តតាមហេតុផល មិនមែនតាមអារម្មណ៍ស្រលាញ់
    យានយន្ត

    Honda Passport TrailSport 2026 បង្កើនភាពទាក់ទាញចិត្តតាមហេតុផល មិនមែនតាមអារម្មណ៍ស្រលាញ់

    August 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    SUV ទំហំមធ្យមនេះមានសក្ដានុពលទាក់ទាញខ្លាំង ប៉ុន្តែមិនមែនដោយសារភាពរំភើបជាមួយរូបរាងរបស់វាទេ វាមានទំហំធំ និងពេញនិយម ព្រោះវាជារថយន្តដែលអនុវត្តបានច្រើនក្នុងការប្រើប្រាស់។ Honda Passport ក៏អាចប្រើប្រាស់បានច្រើនដូចគូប្រកួតរបស់វាដែរ ប៉ុន្តែមិនមែនគ្រាន់តែជារថយន្តដឹកឥវ៉ាន់ទេ។

    អត្ថប្រយោជន៍របស់វាគឺភាំព ទំហំធំទូលាយ មានសម្លេងស្ងាត់ក្នុងកាប៊ីន ការបើកបរមានផាសុខភាព វាចាប់ផ្តើមពីការគ្រប់គ្រង ការបួងចង្កូតមានភាពច្បាស់លាស់ ប្រព័ន្ធ All-Wheel Drive មានស្តង់ដាររួមបញ្ចូល torque-vectoring ដើម្បីបង្កើនការចាប់កង់ជាមួយផ្លូវបានល្អ ការបើកបរមានផាសុខភាពសម្រាប់គ្រួសារ ហើយ Honda អះអាងថា តួររថយន្តរឹងមាំលើស 50 ភាគរយ ឬច្រើនជាងនេះ នៅតំបន់ខ្លះ។ ភាពរឹងនេះអាចសម្គាល់បានច្បាស់ ទាំងពេលឡើងលើផ្លូវពិបាក ឬបើកលើផ្លូវល្បឿនលឿន TrailSport ក៏មានភាពស្ងាត់គួរឱ្យកត់សម្គាល់ សម្រាប់ SUV ដែលមានសំបកកង់សំបកកង់គ្រប់ស្ថានភាព ដោយវាមានកម្រិតសំឡេងត្រឹមតែ 68 decibel នៅល្បឿន 113 km/h។
    សំបកកង់ធំជាផ្នែកមួយនៃរូបរាង off-road របស់ TrailSport កម្ពស់ដីបានបន្ថែមឡើង 8.3 អ៊ីញ មុំកាងមុខក្រោយរាងកោងដែលប្រសើរឡើង បន្ទះការពារ និងទំពក់ទាញ ទាំងនេះធ្វើឲ្យសំរូបរាងជាក់ស្តែងជាងមុន។
    នៅផ្នែកខាងក្នុងមាន Interior ទំហំធំទូលាយ កៅអីខាងមុខ និងក្រោយអាចអង្គុយបានប្រាំនាក់យ៉ាងស្រួល និងគ្រប់ជ្រុងក្នុងកាប៊ីនសុទ្ធតែមានទីតាំងផ្ទុកឥវ៉ាន់និងសម្ភារៈ កន្លែងដាក់សម្ភារៈអាចផ្ទុកបាន 16 ឥវ៉ាន់ទំហំល្មមដូចជា carry-on ខាងក្រោយកៅអីក្រោយ។ បើបត់កៅអីជួរទីពីរចុះ នឹងបង្កើតបានផ្ទៃទំហំ 2,350.3 លីត្រ (តិចជាង Honda Pilot ត្រឹម 4 គូប) ដែលអាចផ្ទុកបានដល់ទៅ 38 ឥវ៉ាន់ carry-on។
    Honda Passport មានម៉ាស៊ីន V6 3.5 លីត្រ ផលិតកម្លាំងបាន 285 សេះ  វាបានបន្ថែម camshaft ពីរដើម្បីជំនួសប្រព័ន្ធ SOHC ពីមុន ធ្វើអោយវាមានស្ទុះពី 0-100 Km/h ត្រូវការពេល 7.3 វិនាទី ខណៈពេលដែល Passport មុនធ្វើបានក្នុង 5.9 វិនាទី។

    ម៉ាស៊ីនថ្មីមានប្រសិទ្ធភាពជាងមុន ទាំងតាម EPA និងលទ្ធផលពិត។ ទោះបីមានទំងន់កើន និងអត្រាបង្កើនល្បឿនមិនគួរឲ្យចាប់អារម្មណ៍ ការគ្រប់គ្រង ភាពស្ងាត់ និងការរៀបចំក្នុងរថយន្ត ក៏ធ្វើឲ្យ Passport មានភាពពិសេស តែវាមិនមែនជាការពិសេសតាមអារម្មណ៍អ្នកដែលចង់បានសន្ទុះខ្លាំង ឡើយ។

    ពាណិជ្ជកម្ម

    Honda
    Share. Facebook Telegram WhatsApp
    Previous Articleស្វីស បំបែកកំណត់ត្រាថ្មី អាចប្រើយន្តហោះសូឡារបស់ខ្លួន ហោះក្នុងកម្ពស់ដល់ទៅ ៩,៥គីឡូម៉ែត្រ ឯណ្ណោះ!
    Next Article ចង់ទៅលេងទេបងប្អូន? ស្ពានខ្ពស់ជាងគេលើលោករបស់ចិន នឹងបើកឲដំណើរការនៅចុងឆ្នាំនេះហើយ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.