កាលពីពេលថ្មីៗនេះ ប្រធាន OPPO Find Series លោក Zhou Yibao បានដាក់បង្ហាញចេញនូវរូបភាពសេនស័រកាមេរ៉ាដែលគ្រោងនឹងបំពាក់នៅលើស្មាតហ្វូនខ្នាតកំពូល OPPO Find X8 Ultra របស់ខ្លួននាពេលខាងមុខ។ ក្នុងនោះ ទូរស័ព្ទនេះ នឹងបំពាក់នូវសេនស័រចំនួនប្រាំជាលើកដំបូង ហើយគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែមេសាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន រួមជាមួយនឹង Find X8 mini ឬ X8S ។
បើយោងតាមរូបភាពដែលបានបង្ហាញ OPPO Find X8 Ultra នឹងទទួលបានកាមេរ៉ា periscope telephoto ចំនួន ២ ទំហំ 50MP ប្រើប្រាស់នូវសេនស័រ 1/1.56″ Sony IMX906 3X និង 1/2″ Sony LYT-600 6x រួមជាមួយនឹងកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់នូវសេនស័រ 1″ Sony LYT-900 និងលេន 50MP ultra-wide របស់ Find X7 Ultra ដដែល។
ជាមួយគ្នានេះ ទៅលើផ្នែកអេក្រង់ នឹងទទួលបានអេក្រង់រាបស្មើ LTPO AMOLED ទំហំ 6.82 អ៊ីញ កម្រិត Quad HD+ 120Hz នឹងគែមស្តើងជាងជំនាន់មុន ដំណើរការដោយឈីប Snapdragon 8 Elite មានរ៉េមដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 1TB និងថាមពលថ្ម 6000mAh+ គាំទ្រការសាកថ្ម 100W SuperVOOC និង 50W ឥតខ្សែ។
ទៅលើការរចនា ទូរស័ព្ទនេះ អាចនឹងមានកម្រាស់ 8mm សម្រាប់ជម្រើសខ្នកស្បែក ភ្ជាប់មកជាមួយអាវការពារកម្រិត IP68 + IP69 និងម៉ូទ័ររំញ័រជាដើម។ ខណៈព៌ត័មានលម្អិតផ្សេងទៀតមិនទាន់បង្ហាញចេញជាផ្លូវការនៅឡើយទេ៕