យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Apple កំពុងរៀបចំផែនការបង្ហាញចេញនូវមុខងារថ្មីមួយនៅលើកាស AirPods ដែលអនុញ្ញាតឱ្យមានការបកប្រែភាសាសន្ទនាផ្ទាល់ជាមួយមនុស្សទៅជាភាសាមួយផ្សេងទៀត។
ក្នុងនោះ មុខងារថ្មីនេះ អាចនឹងបញ្ចេញនៅក្នុងផ្នែកមួយនៃការអាប់ដេតកម្មវិធី AirPods នៅចុងឆ្នាំនេះ ហើយនឹងត្រូវបានភ្ជាប់ទៅនឹងការអាប់ដេត iOS 19 ទៅកាន់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ។
ជាមួយគ្នានេះ បើតាមការអះអាង បាននិយាយថា មុខងារនេះ អាចមានប្រយោជន៍សម្រាប់អ្នកធ្វើដំណើរកម្សាន្ត, អ្នកជំនួញអន្តរជាតិ និងអ្នកដែលចង់ទាក់ទងជាមួយមនុស្សនានាដែលនិយាយភាសាផ្សេងនៅទូទាំងសកលលោក។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏កំពុងធ្វើការបង្កើតការផ្លាស់ប្តូរធំៗលើប្រព័ន្ធប្រតិបត្តិការកម្មវិធីរបស់ខ្លួនផងដែរ ពោលគឺសម្រាប់ iPhone, iPad និង Mac ៕