ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំក្នុងផ្លាស់ប្តូរនូវប្រព័ន្ធស្អំកម្តៅក្នុងទូរស័ព្ទរបស់ខ្លួន ដោយអាចនឹងប្រើប្រាស់នូវប្រព័ន្ធស្អំកម្តៅ Vapor Chamber វិញ ដើម្បីជំនួសឲប្រព័ន្ធ passive cooling systems ដែលធ្លាប់ប្រើពីមុខ ខណៈបច្ចេកវិទ្យានេះត្រូវបានក្រុមហ៊ុន Android ជាច្រើនប្រើប្រាស់ជាយូរលង់ណាស់មកហើយសម្រាប់បំពាក់នៅលើស្មាតហ្វូនរបស់ពួកគេ ដើម្បីជួយបញ្ចេញកម្ដៅពីបន្ទះឈីប។
ក្នុងនោះ Apple អាចប្រើប្រព័ន្ធនេះសម្រាប់តែ iPhone 17 Pro និង iPhone 17 Pro Max ប៉ុណ្ណោះ ដើម្បីជួយកាត់បន្ថយកម្តៅនៅលើបន្ទះឈីប A19 Pro និងធ្វើឱ្យទូរស័ព្ទដំណើរការបានល្អជាងមុន ដោយមិនចាំបាច់បិទ និងមានអត្ថប្រយោជន៍សម្រាប់ការលេងហ្គេម កាត់តវីដេអូ ឬប្រើប្រាស់់កម្មវិធីដែលត្រូវការថាមពលខ្ពស់។
យ៉ាងណាមិញ ព័ត៌មាននេះមិនបានបញ្ជាក់បង្ហាញថាតើ iPhone 17 និង iPhone 17 Plus អាចនឹងទទួលបានបច្ចេកវិទ្យានេះនោះឡើយ តែបើសិនជាព័ត៌មាននេះជាពិតប្រាកដនោះ iPhone 17 Pro និង Pro Max នឹងក្លាយជាទូរស័ព្ទដំបូងរបស់ Apple ដែលប្រើប្រាស់នូវប្រព័ន្ធស្អំកម្តៅ Vapor Chamber ៕