Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»មហិច្ឆតាកាន់តែធំ! VinFast ចង់បើករោងចក្រផលិតឡាននៅអាមេរិក
    សេដ្ឋកិច្ចពិភពលោក

    មហិច្ឆតាកាន់តែធំ! VinFast ចង់បើករោងចក្រផលិតឡាននៅអាមេរិក

    March 5, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។

    ពាណិជ្ជកម្ម

    ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើនឹងត្រូវបង្កើតឡើងនៅពេលណា ឬកន្លែងណានោះទេ។

    ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តីរបស់លោក Thai Thanh Hai នាយកប្រតិបត្តិ VinFast ថា “ចក្ខុវិស័យរបស់ VinFast គឺដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃមួយនៅលើពិភពលោក ហើយសហរដ្ឋអាមេរិកគឺជាទីផ្សារអន្តរជាតិដំបូងគេដែលយើងនឹងផ្តោតលើ។ ដំបូងយើងនឹងផលិតម៉ូដែលប្រភេទ high-end សម្រាប់សហរដ្ឋអាមេរិក”។

    គួរឲ្យដឹងដែរថា ក្រុមហ៊ុនវៀតណាមមួយនេះក៏គ្រោងនឹងបើកកន្លែងតាំងបង្ហាញ (Showroom) និងមជ្ឈមណ្ឌលសេវាកម្មចំនួន ៣៥ កន្លែងនៅឆ្នាំនេះ នៅរដ្ឋ California ដែលជាកន្លែង VinFast ទទួលបានអាជ្ញាប័ណ្ណធ្វើតេស្តយានយន្តស្វយ័តនៅតាមដងផ្លូវសាធារណៈរួចជាស្រេច៕

    VinFast Vingroup វៀតណាម អាជីវកម្មរថយន្ត
    Share. Facebook Telegram WhatsApp
    Previous Articleក្រសួងសុខាភិបាល ដាក់ដំណើរការប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃ
    Next Article មហាសេដ្ឋីម្នាក់លក់ភាគហ៊ុន ១,៨ លានចំណែក ចេញពីក្រុមហ៊ុន Tesla

    Related Posts

    អីយ៉ាស់! VinFast ថា ទីផ្សាររថយន្តអគ្គិសនីពិភពលោក​ធ្លាក់​ចុះ ទើបខ្លួនពន្យាពេលលក់រថយន្តនៅថៃ

    August 22, 20241 Min Read

    Mark Zuckerberg រុញ Elon Musk ធ្លាក់ពីតំណែងបុគ្គលមានជាងគេលំដាប់ទីបី

    April 9, 20241 Min Read

    អាហារជំរុញឱ្យអតិផរណាប៉ាគីស្ថានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣៦,៤% ក្នុងខែមេសា

    May 3, 20231 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.