ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
Emirates រំពឹងថានឹងវិលត្រឡប់ទៅរកប្រាក់ចំណេញវិញ ក្នុងរយៈពេលពីរឆ្នាំខាងមុខ នៅពេលច្រករបៀងសម្រាប់ធ្វើដំណើរថ្មីបើកទ្វារ ហើយឧស្សាហកម្មអាកាសចរណ៍ពិភពលោក ងើបឡើងវិញពីវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែលមិនមែនជាប្រេងក្នុងស្រុករបស់សិង្ហបុរី បានកើនឡើងក្នុងល្បឿនលឿន ដល់ ១៥,៩ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការសកល សម្រាប់ផលិតផលដែលទាក់ទងនឹងអេឡិចត្រូនិច និងការកើនឡើងនៃការនាំចេញមិនមែនជាអេឡិចត្រូនិច ដូចជា គ្រឿងម៉ាស៊ីន និងគីមីឥន្ធនៈ ជាដើម។
ធនាគារកណ្តាលអាស៊ីអាគ្នេយ៍ចំនួន៥ បានចុះហត្ថលេខាកាលពីថ្ងៃចន្ទ ទី១៤ វិច្ឆិកា នូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការទូទាត់ឆ្លងព្រំដែនក្នុងតំបន់នៅក្នុងព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូល G20 នៅកោះបាលី ដោយប្រទេសអាស៊ានទាំង ៥ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ…
ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានប្រកាសផែនការវិនិយោគទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីបង្កើនសមត្ថភាពផលិតរបស់ខ្លួន។