រថយន្តស្ទេសិនវ៉ាហ្គុនថាមពលថ្មី Stelato S9T ដែលបង្កើតរួមគ្នារវាង Huawei និង BAIC បានចាប់ផ្តើមលក់ជាមុននៅប្រទេសចិន ជាមួយតម្លៃចាប់ពី 328,000 យួន (45,670 ដុល្លារ)។ ក្រោយពេលបើកពិធីដាក់ឱ្យកក់ មិនទាន់បានមួយម៉ោង ទើបមានការកក់បានដល់ 10,000 គ្រឿង។ រថយន្តប្រវែង 5.1 ម៉ែត្រនេះ មានជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធ (BEV)…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំរបស់ឥណ្ឌា Zomato បានប្រកាសផែនការកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកក្កដា ដើម្បីប្រមូលថវិកាចំនួន ៩៣,៧៥ ពាន់លានរូពី (ឬ ១,៣ ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (initial public offering) របស់ខ្លួន។
បន្ទាប់ពីទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក លោក Elon Musk កំពុងមានពេលវេលារីករាយជាមួយការរកស៊ីរបស់លោក។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះអាចគ្រប់គ្រងឧស្សាហកម្មធំៗពីរ គឺ យានយន្តនិងអវកាស ហើយឥឡូវលោកកំពុងសម្លឹងមើលឧស្សាហកម្មទី៣ គឺ ទូរគមនាគមន៍។
ក្រុមហ៊ុនអចលនទ្រព្យថៃ Sansiri Pcl កំពុងចាប់ដៃគូជាមួយ ក្រុមហ៊ុន XSpring Digital ដើម្បីទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ថ្លៃផ្ទះនៅតាមគម្រោងរបស់ខ្លួន។
Tesla បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួន ដោយបានចេញលក់ស្រា Tequila ផ្ទាល់ខ្លួន ដោយឲ្យឈ្មោះថា “Tesla Tequila”។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះវាបានដាច់ស្តុកអស់បាត់ទៅហើយ។